តុលាការ​​អាមេរិក​សម្រេច​ព្យួរ​​បម្រាម​របស់​ត្រាំ ​ហាម​មូស្លីម​ចូល​ប្រទេស​ហើយ

  • 2017-02-10 02:08:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​​ប៉ុន្មាន​ម៉ោង​មុន​​នេះ​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​​អាមេរិក​​បាន​សម្រេច​ជា​ឯកច្ឆន្ទ​​ព្យួរ​ទុក​បទ​បញ្ជា​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ​ ដែល​បាន​​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​ប្រទេស​កាន់​សាសនា​​ឥស្លាម​ចំនួន​​៧។

រូបភាព​ផ្ដល់​សិទ្ធិ​ដោយ​ Reuters

សេចក្ដី​សម្រេច​របស់​​តុលាការ​​ឧទ្ធរណ៍ Ninth Circuit  ពេល​នេះ​ ​ធ្វើ​ឡើង​ក្រោយ​មាន​បណ្ដឹង​ជំទាស់​​បទ​បញ្ជា​​ត្រាំ ​​ពី​រដ្ឋ​ Washington និង​ Minnesota ។ ​តុលាការ​កំពូល​​អាមេរិក​នឹង​ធ្វើ​សេចក្ដី​​សម្រេច​ចុង​ក្រោយ។ ចំណែក​​សេតវិមាន​ភ្លាមៗ ​មិន​បាន​​អត្ថាធិប្បាយ​​អ្វី​នៅ​ឡើយទេ។

គួរ​រម្លឹក​ថា​ បទ​បញ្ជា​របស់​ ត្រាំ ​ដាក់​ចេញ​កាល​ពី​ថ្ងៃ​ទី ២៧​មករា​កន្លង​ទៅ​ បាន​​ហាម​ប្រជាជន​ចំនួន​​ប្រទេស​​​៧​ដែល​កាន់​សាសនា​ឥស្លាម​ មិន​​ឲ្យ​​ចូល​​ទឹក​ដី​អាមេរិក​​មាន​​អ៊ីរ៉ង់ ​អ៊ីរ៉ាក់ ​លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី ​និង​​យេមែន ​រយៈពេល​៩០​​ថ្ងៃ​ និង១២០​ថ្ងៃ​​សម្រាប់​​ជន​ភៀស​ខ្លួន ​តែ​លើក​លែង​​​​ជន​ភៀស​ខ្លួន​មក​ពី​ស៊ីរី​​​ ដែល​ត្រូវ​ហាម​ឃាត់​មិន​កំណត់​រយៈពេល៕​

អ្នក​តវ៉ា​​នៅ​ខាង​ក្រៅ​​តុលាការ​ 9th U.S. Circuit ទីក្រុង San Francisco រដ្ឋ California ពេល​តុលាការ​​​​បើក​សវនការ​​​​បម្រាម​របស់​ត្រាំ។ រូបភាព​ផ្ដល់​សិទ្ធិ​ដោយ Reuters

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ឡេង ភារុណ