គ្មាន​ឡើយ​កម្មវិធី​ដូរ ១ ដុល្លារ​បាន ២ ពាន់​ដុល្លារ​ពី Seatel

  • 2017-02-10 03:26:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Seatel ដែល​ជា​ក្រុមហ៊ុន​បណ្តាញ​ទូរសព្ទ​ថ្មី​ក្នុង​ប្រទេស​កម្ពុជា​ បាន​ច្រាន​ចោល​ព័ត៌មាន​ចចាមអារ៉ាម​ដែល​ក្រុមហ៊ុន​មាន​កម្មវិធី​ដូរ​លុយ​យ៉ាង​សន្ធឹកសន្ធាប់ នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ពី​អតិថិជន។

(រូបថត៖ Seatel)

លោក Liang Tao អ្នក​គ្រប់គ្រង​ផែនការ​របស់​ក្រុមហ៊ុន Seatel បាន​បញ្ជាក់​ប្រាប់ Sabay ថា ក្រុមហ៊ុន​គ្មាន​កម្មវិធី​ដូរ​លុយ​ ១ ដុល្លារ បាន ២ ០០០ ដុល្លារ​ដូច​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​មួយ​ចំនួន​ទេ​។

លោក​ថា បន្ទាប់​ពី​ការ​លេច​ឡើង​បាតុភាព​ប្រកួត​ប្រជែង​គ្នា​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ចំនួន​លើ​គម្រោង​ដូរ​លុយ ស្រាប់​តែ​លេច​ព័ត៌មាន​ថា​ក្រុមហ៊ុន​ក៏​កម្មវិធី​ដូរ​លុយ​យ៉ាង​សន្ធឹកសន្ធាប់​ដើម្បី​ប្រកួតប្រជែង​ក្រុមហ៊ុន​ដទៃ​ទៀត។

លោក​បញ្ជាក់​ថា Seatel គ្មាន​កម្មវិធី​បែប​នេះ​ទេ។ ក្រុមហ៊ុន​ផ្តោត​​លើ​ការ​ពង្រឹង​លើ​គុណភាព​សេវាបម្រើ​ដល់​អតិថិជន ជា​យុទ្ធសាស្រ្ត​សំខាន់​សម្រាប់​ការ​​ប្រកួតប្រជែង។

បន្ទាប់​ពី​លេច​បាតុភាព​រវាង​ក្រុមហ៊ុន​ Smart និង Cellcard ពី​​កម្មវិធី​​ដូរ​លុយ​ដែល​នាំ​កើត​បញ្ហា​រកាំរកូស​​គ្នា និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) ថ្មីៗ​ក៏​មាន​គម្រោងកោះ​​ហៅ​ក្រុមហ៊ុន​ទូរសព្ទ​ក្នុង​ស្រុក​ទាំង​អស់ចូលរួម​ប្រជុំ​ដោះស្រាយ​លើ​បញ្ហា​ការ​កំណត់​តម្លៃ និង​បទ​បញ្ញត្តិ​ផ្សេងៗ​ ដើម្បី​ចៀសវាង​ការ​បង្ក​ឲ្យ​មាន​ជម្លោះ​តម្លៃ​សេវារបស់​ក្រុមហ៊ុនគូ​​ប្រកួតប្រជែង​។

អត្ថបទ៖ ប៊ុណ្ណារ៉ា