I amOriginal នឹងរៀបចំ ព្រឹត្តិការណ៍តន្ត្រី Truck Music Festival ដ៏​អស្ចារ្យ​

  • 2017-02-10 08:30:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

I amOriginal នឹងរៀបចំ ព្រឹត្តិការណ៍តន្ត្រី Truck Music Festivalដ៏​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​ឡើង​ពី​ម៉ោង ២ រសៀល រហូត​ដល់​ម៉ោង ១០ និង៣០​នាទី​យប់ ថ្ងៃ​ទី ១៨ និង ១៩ ខែ​កុម្ភៈ​ខាង​មុខ​នេះ នៅ​បុរី​រុង​រឿង (ចម្ងាយ ១០០​ ម៉ែត្រ​ពី​ស្ពាន​ជ្រោយ​ចង្វា​ត្រើយ​ខាង​កើត) ។

ព្រឹត្តិការណ៍​តន្ត្រី​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​គោលបំណង ជា​ការ​ជួបជុំ​របស់ Original Artists ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​លើក​ស្ទួយ និង​គាំទ្រ​បទ​ចម្រៀង​ស្នាដៃ​ដើម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រៅ​ពី​នេះ រាល់​ថវិកា​ដែល​រក​បាន​ពី​ការ​រៀប​ចំ​ព្រឹត្តិការណ៍​តន្ត្រី​នេះ ក្រុម​ការងារ #IAmOriginalនឹង​បង្កើត​ជា​អាហារូបករណ៍ ដោយ​ផ្ដល់​ជា​វគ្គ​បណ្ដុះ​បណ្ដាល និង​ការ​បង្កើត​បទ​ចម្រៀង​ថ្មី​ៗ​ដល់​អ្នក​និពន្ធ​ចម្រៀង​ស្នាដៃ​ដើម​វ័យ​ក្មេងដែល​ជា​ផ្នែក​មួយ​របស់​គម្រោង Music Sponsorship Program របស់​ក្រុម​ការងារ

ព្រឹត្តិការណ៍​តន្រ្តី Truck Music Festival ដដែល​នឹង​នាំ​មក​នូវ​បទ​ពិសោធន៍​ថ្មី​

ក្នុង​ការ​ប្រគំ​តន្ត្រី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រទេស​កម្ពុជា ការ​សម្ដែង​ពិសេសៗ និង​អស្ចារ្យ​ ដែល​មិន​ធ្លាប់​​មាន​ពីមុន​មក​​ពី​សំណាក់​សិល្បករ​១៣រូប រួម​ជា​មួយ​ការ​រាំ​លេង​សប្បាយ​ជា​មួយ​ភ្លេង EMD Talent Station ដែល​ជា​ទីតាំង​​សម្រាប់​បង្ហាញ​សមត្ថភាព​របស់​អ្នក​និពន្ធ​និង​អ្នក​ចម្រៀង​ថ្មីៗ

Mini Market ជា​ទីតាំង​ពិព័រណ​ដែល​មាន​លក់​នូវ​អាហារ ​ភេសជ្ជៈ និង​​របស់​ប្រើ​ប្រាស់​ជា​ច្រើន​ប្រភេទ ហើយ​ក៏​មាន​នូវ​ការ​បង្ហាញ​សិល្បៈ​ផ្សេង​ៗ​ទៀត​ដូច​ជា គំនូរ និង អាជីវកម្ម​បែប​ច្នៃប្រឌិត ដើម្បី​ផ្ដល់​ឱកាស​អោយ​​យុវជន​ជំនាន់​ក្រោយ បាន​បង្ហាញ​ពី​សមត្ថភាព​របស់​ពួក​គាត់​ការ​លេង​ហ្គេម​កំសាន្ត​សប្បាយ​ជាច្រើន​ទៀត​។

សម្រាប់​សំបុត្រ​ចូលរួម​ទស្សនា លោក​អ្នក​អាច​ទំនាក់ទំនង​ទៅ​កាន់​លេខ​ទូរសព្ទ​ 098 215 006 / 098 215 001 ​ឬ Facebook Page #IAmOriginal ដែល​មានlink នៅ​ខាងក្រោម។

អត្ថបទ៖ ទារិកា