Barcelona ស៊ី​គេ​ទក់​សាច់ តែ​មាន​​កីឡាករ​ម្នាក់​ភ្លាត់​ឆ្អឹង​កជើង

  • 2017-02-12 03:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​មាន​បុណ្យ Barcelona បាន​បំបាក់​ក្រុម​មធ្យម​ Alaves​ យ៉ាង​ត្រចះត្រចង់​ ៦-០​​នៅ​ក្រៅ​ដី​ក្នុង​ពាន​La Liga ប៉ុន្តែ​​អកុសល​​កីឡាករ Aleix Vidal ខ្សែ​ការពារ​ស្ដាំ​របស់​ខ្លួន​​រង​របួស​ធ្ងន់​ភ្លាត់​ឆ្អឹង​កជើង។

MSN សុទ្ធ​តែ​អាច​រក​គ្រាប់​បាល់​បាន​ដូច​គ្នា​ក្នុង​នោះ Luis Suare រក​បាន​២​គ្រាន់​នាទី​៣៧​និង​៦៧, Neymar នាទី​៤០, Lionel Messi  នាទី​៥៩, Ivan Rakitic  នាទី​៦៥​និង Ruano Alexis កីឡាករ​របស់​ក្រុម ​ Alaves​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​១​គ្រាប់។

ងាក​ទៅ​កីឡាករ Aleix Vidal តាម​ការ​ឲ្យ​ដឹង​អតីត​កីឡាករ​ក្រុម Sevilla រូប​នេះ​នឹង​អវត្តមាន​ជួយ Barcelona ដល់​ចប់​រដូវ​កាល។ ក្នុង​ការ​ប្រកួត​ខាង​លើ Vidal ក៏​បាន​ជួយ​បញ្ជូន​ឲ្យ Suare ស៊ុត​បើក​ឆាក​​គ្រាប់​ទី១ ហើយ​គេ​របួស​បន្ទាប់​ពី​ព្យាយាម​ដណ្ដើម​បាល់​ជាមួយ​ខ្សែ​ការពារ​​ឆ្វេង​របស់​ Alaves​ លេខ​១៥ Theo Hernandez។​

Aleix Vidal 

គូ​ចាប់​អារម្មណ៍​មួយ​ទៀត​ក្រុម​កំពូល​តារាង Real Madrid ក៏​រក​ឃើញ​ជ័យជំនះ​ដែរ លត់ Osasuna ៣-១។ ស៊ុត​​បើក​ឆាក​ដោយ CR7​នាទី​២៤ ហើយ​៩​នាទី​បន្ទាប់ Sergio Leon របស់ Osasuna ក៏​រក​គ្រាប់​តាម​ស្មើ​វិញ។ យ៉ាងណា Isco និង Lucas Vazquez បាន​ថែម​ម្នាក់​១​គ្រាប់​ធានា​​៣​ពិន្ទុ​ឲ្យ Real Madrid៕

​​​

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម