១២​សន្លឹក ដូណាល់ ត្រាំ និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន បញ្ចេញ​ថ្វីដៃ​វាយ​កូនគោល

  • 2017-02-13 00:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចាកចេញ​ពី​ទីក្រុង​វ៉ាស៊ីនតោន សម្រាប់​ថ្ងៃ​ចុង​សប្ដាហ៍ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ទៅ​លេង​កីឡា​វាយ​កូនគោល នៅ​ឯ Trump National Golf Club ស្ថិត​ក្នុង​ទីក្រុង Jupiter រដ្ឋ Florida ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe និង​ម្ចាស់​ជើងឯក​ពានរង្វាន់​ធំ ចំនួន៤ ជនជាតិ​អាហ្វ្រិក​ខាងត្បូង លោក Ernie Els។

ប្រធានាធិបតី​អាមេរិក ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មីថ្មោង​រូប​នេះ បាន​ចំណាយ​ពេល ៤ម៉ោង ជាមួយ​នឹង លោក Els និង Abe មុន​ពេល​មេដឹកនាំ ទាំង​២​រូប​នេះ ធ្វើ​ដំណើរ​ទៅ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe បាន​ស្នាក់​នៅ​សហរដ្ឋអាមេរិក ពេញ​មួយ​សប្ដាហ៍ ខណៈ​កាល​ពី​ថ្ងៃ​សុក្រ កន្លង​ទៅ​នេះ លោក​បាន​រៀបចំ​កិច្ចពិភាក្សា​ផ្លូវការ​ជា​ច្រើន ជាមួយ លោក ត្រាំ នៅ​ឯ​សេតវិមាន៕

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង លោក Ernie Els
នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe
នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង