វិធី​​ដាក់​ឈ្មោះ​កូន​អោយ​មាន​​សិរី​សួស្ដី​ និង ​លាភ​សំណាង

  • 2017-02-13 03:08:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​ការ​ពិត​ណាស់​ ឈ្មោះ​គឺ​ជា​​ពាក្យ​សម្រាប់​​​សំគាល់​​នូវ​អត្ត​សញ្ញាណ​នៃ​បុគ្គល​ម្នាក់​ៗ​ ដែល​​មាតាបិតា​គ្រប់​រូប​តែង​រក​​នឹក​នូវ​ឈ្មោះ​ពីរោះ​ៗ​ ទុក​​ដាក់​អោយ​បុត្រ​ធី​តា​របស់​ខ្លួន​។​ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ ដែល​បាន​ដឹង​​ថា ការ​ដាក់​ឈ្មោះ​​អោយ​កូន​​អាច​នាំ​លាភ​ នាំ​ជ័យ​ សិរី​សួស្ដី​ដល់​ពួក​គេ​បាន​​។

​ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ដាក់​ឈ្មោះ​កូន​អោយ​បាន​ត្រឹម​ត្រូវ​តាម​ក្បួន​តម្រា​​បុរាណ​ខ្មែរ​៖​

​​​១ ​ថ្ងៃ​អាទិត្យ​

​ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​អាទិត្យ​ ចាស់បុរាណអោយ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "អ​ អា​ ឥ​ ​ឧ​ ឯ​ ឱ​" ​ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

ឧទាហរណ៍​៖​ ឈ្មោះ​ អានី​

​​២ ​ថ្ងៃ​ច័ន្ទ​​

​ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​ច័ន្ទ​ ចាស់បុរាណអោយ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "ក​ ខ​ គ​ ឃ​ ង​" ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

ឧទាហរណ៍​៖​ ឈ្មោះ​ គំនិត​​

​៣ ​ថ្ងៃ​អង្គារ​​​

​ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​អង្គារ​ ចាស់បុរាណអោយ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "ច​ ឆ​ ជ​ ឈ​ ញ​​" ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

​ឧទាហរណ៍​៖​ ឈ្មោះ​ ចន្ថា​

៤ ​ថ្ងៃ​ពុធ​​​​

​ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​ពុធ​ ចាស់បុរាណអោយ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "ដ​ ឋ​ ឌ ឍ ណ​​" ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

​ឧទាហរណ៍​៖​ ឈ្មោះ​​ ណារី

​​៥ ​ថ្ងៃ​ព្រហស្បតិ៍​​​​

​ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​ព្រហស្បតិ៍ ចាស់បុរាណអោយ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "ប ផ​ ព​ ភ​ ម​​​" ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

​ឧទាហរណ៍​៖​ ឈ្មោះ​ បុប្ផា

៦ ​ថ្ងៃ​សុក្រ​​​​​

​ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​សុក្រ ចាស់បុរាណអោយ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "ស ហ ឡ​​​" ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

​ឧទាហរណ៍​៖​ ឈ្មោះ​​ សីហា​

៧ ​ថ្ងៃ​សៅរ៍​​​​​​

​ប្រសិន​បើ​ទារក​កើត​ចំ​ថ្ងៃ​សៅរ៍​ ចាស់បុរាណអោយ​រើស​អក្សរ​នៃ​នាម​ ដែល​មាន​ដូច​ជា​៖​ "ត​ ថ​ ទ​ ធ​ ន​" ​ដោយ​យក​តួ​អក្សរ​មួយ​ណា​​ក៏​បាន​ យក​មក​​ដាក់​ខាង​មុខ​​នាម​​របស់​ពួកគេ។

​ឧទាហរណ៍​៖​ ឈ្មោះ​​ ទេវី​