តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ដើម្បី​​ក្លាយ​ជា​អ្នកលក់​ដ៏​ពូកែ?

  • 2017-02-13 07:07:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្នែក​ទីផ្សារ​ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​អ្នក​ដែល​ចង់​ក្លាយ​ជា​អ្នកលក់​ដ៏​ជោគជ័យ​ម្នាក់។ មាន​ការ​ស្ទង់​មតិ​ចេញពី​យុវវ័យ​ជាច្រើន​មុន​ពេល​ ដែល​ពួកគេ​ចាប់ផ្ដើម​ធ្វើការ​លក់​ជា​លើក​ដំ​បូ​ង​ថា ហេតុអ្វី​បាន​ជា​មនុស្ស​គ្រប់​រូប​មាន​ការ​ភ័យខ្លាច​ក្នុង​ការ​លក់​?

​សូមចុចអាន៖ ចង់​​ស្វែង​យល់​ពី​ផែនការ​កសាង​​ទ្រព្យ​សម្បត្តិ​ កុំ​ភ្លេច​​ចូល​រួម​​កម្មវិធី​ ស្ថាបនា​ធន​ធាន​

​ហេតុផល​ទាំងអស់​នេះ​ទើប​យើង​បាន​បង្កើត​វេទិកា​មួយ​ស្ដីពី​ផ្នែក​ទីផ្សារ (Marketing Fair) ក្នុង​នោះ​ដែរ​យើង​ក៏​កំណត់​យុទ្ធសាស្ត្រ​សម្រាប់​ការ​លក់ និង​ទីផ្សារដែល​អ្នក​ត្រូវការ​ដើម្បី​ទទួល​ទទួល​បាន​ជោគ​ជ័យ​បង្កើត​យុទ្ធសាស្ត្រ​មួយ ​ដែល​អាច​ជួយ​អ្នក​ទាំង​ដោយ​បើក​ចំហ និង​ដោយ​ប្រយោល​បង្កើន​ចំណេះដឹង​របស់​អ្នក​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-commerce)​ រៀន​សូត្រ​បទពិសោធន៍​ល្អៗពី​អាជីវកម្ម​ដែល​ជោគ​ជ័យ​របៀប​ដើម្បី​បង្កើត​ក្រុម​លក់ និង​ទីផ្សារ​មួយ​ដែល​មាន​សមត្ថភាព​និង​រឹងមាំ​។

​​លោកស្រី យូ បូរី អគ្គនាយក​គ្រប់​គ្រង​ក្រុមហ៊ុន​ថបថាឡេន ខន​សាល់​ធី​ង​ បាន​មាន​ប្រសា​ស​ន៏​ថា ជាទូទៅ​ការ​ជ្រើសរើស​បុគ្គលិក​តាម​ម​អង្គភាព​ និង​ស្ថាប័ន​នានា​ច្រើនតែ​ផ្អែក​ទៅ​លើ​អតីត​ការងារ​ក៏ដូចជា​បទ​ពិសោធ​ការងារ​ផ្សេងៗ ប្រវត្តិ​នៃ​ការសិក្សា និង​ជំនាញ​ដែល​បេក្ខជន​មាន​ផង​ដែរ ។ ​

​លើស​ពី​នេះ​ទៀត​ វគ្គ​សិក្ខាសាលា​ត្រូវ​បាន​ចែក​ជា ៨វគ្គ រៀបចំឡើង​ដើម្បី​ចែក​រំ​លែ​ក​ការ​យល់ដឹង​ពី​សំណាក់​វាគ្មិន​ ដែល​មាន​បទ​ពិសោធន៍​ក្នុង​ជីវិត​ការងារ​ប្រចាំថ្ងៃ​ផ្សេងៗ​គ្នា នឹង​ឱកាស​ដើម្បី​ចែក​រំលែក​ចំ​ណេះ​ដឹង និង​បទពិសោធន៍​ទៅ​វិញ​ទៅ​មក​ទៅកាន់​ទស្សនិកជន​ ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​និង​ សិស្សានុសិស្ស​ដែល​គួរតែ​ចូល​រូ​ម​។ ហើយ​ដើម្បី​បង្កើត​ឱ្យ​មាន​កិច្ច​សន្ទនា​ដោយ​ផ្ទាល់​នៅ​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ក្នុង​អំឡុង​វគ្គ​សំណួរ និង​ចម្លើយ​។ ​

សូម​ចូល​ទៅ Link ខាងក្រោម​ដើម្បី​ធ្វើ​ការ​ចុះឈ្មោះ: www.wealthbuildingcambodia.com​ ​ទំនាក់ទំនង​ទិញ​សំ​បុត្រ សូម​ទូរ​សព្ទ​មកកាន់ 023 694 4444 / 071 3333 208 ​តម្លៃ​សំបុត្រ​ចូលរួម​សិក្ខាសាលា សម្រាប់​អ្នកធ្វើការ 25$ ,​សម្រាប់​សិស្សានុសិស្ស 15$ ​ទិញ​ចាប់ពី​ ៣​សំបុត្រ​ឡើង​ទៅ​នឹង​មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស៕

អត្ថបទ៖ ដៃគូសហការ

អត្ថបទពេញនិយម