ក្រសួង​វប្បធម៌​ អំពាវនាវ​អោយ​មាតាបិតា​​ជួយ​អប់រំ​​កូន​​ ពី​ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់​

  • 2017-02-13 08:24:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​វប្បធម៌​ និង​ ​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​អំពាវនាវ​​មួយ​ដើម្បី​អោយ​មាតាបិតា​សិស្ស រឺ អាណាព្យាបាល​ មេត្តា​​​ជួយ​ណែនាំ​​ និង អប់​រំ​បុត្រ​ធីតា​របស់​ខ្លួន​ អោយ​បាន​ល្អ​ ជាមួយ​ការ​​យល់​ដឹង​​ពី​ទិវា​បុណ្យ​នៃ​ក្តី​ស្រលាញ់​ (Valentine's Day) នា​ថ្ងៃ​ទី​ ​១៤​ កុម្ភៈ​ ស្អែក​នេះ​។​

ខាង​ក្រសួង​បាន​ពន្យល់​​ថា​ ​តាម​ការ​ពិត​ទិវា​នេះ​គឺ​​ជា​ប្រពៃណី​របស់​គ្រិស្ត​សាសនិក​​​តែ​ប៉ុណ្ណោះ​។​ ​​ចំពោះ​​បរិបទ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ យុវវ័យ​ខ្មែរ​គួរ​តែយក​ឱកាស​នេះ​ដើម្បី​បង្ហាញ​​ក្តី​ស្រលាញ់​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ តួ​យ៉ាង​ដូច​ជា មិត្តភ័ក្ដិ​ គូរ​សង្សារ​ ស្វាមី​ភរិយា កូន​ចៅ​ និង ជីដូន​ជីតា​ជា​ដើម​។​ ជា​ពិសេស​យុវជន​ខ្មែរ​គួរ​ចេះ​ចែក​រំលែក​នូវ​ក្តី​ស្រលាញ់​​ទាំង​នោះ​ទៅ​កាន់​មនុស្ស​ពិការ​ កុមារ​កំព្រា​ និង មនុស្ស​ដែល​មាន​ជីវភាព​​ខ្សត់​ខ្សោយ​ជាង​ខ្លួន​ផង​ដែរ​។

​លើស​ពី​នេះ​ទៅ​ទៀត​ ការ​បង្ហាញ​ក្តី​ស្រលាញ់​គឺ​អាច​ធ្វើ​ឡើង​​បាន​​តាម​រយៈ​ ការ​សរសេរ​លិខិត​ជូន​ពរ​ ការ​ជូន​​វត្ថុ​អនុស្សាវរីយ​ រឺ ផ្កា​ជា​ដើម​ ដោយ​ចៀស​វាង​នូវ​ការ​ប្រព្រឹត្ត​ទង្វើ​ដែល​ប្រាស់​ចាក​នឹង​សីលធម៌​ វប្បធម៌ និង ទំនៀម​ទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​​ជន​ជាតិ​ខ្មែរ​នោះ​ដែរ​។​​ មិន​តែ​ប៉ុណ្ណោះ​ ការ​ប្រព្រឹត្ត​នូវ​អំពើ​ខុស​ឆ្គង​​ក្នុង​ពិធី​បុណ្យ​នេះ​ ក៏​នឹង​ធ្វើ​អោយ​បុគ្គល​​នោះ​ផ្ទាល់​​បាត់​បង់​នូវ​អនាគត​ ព្រមទាំង​កិត្តិយស​គ្រួសារ​​ទៀត​ផង​។​

​​​​​

អត្ថបទ៖​ ចន្ថា

ប្រភព៖ ក្រសួង​វប្បធម៌​ និង​ ​វិចិត្រ​សិល្បៈ​