អាវុធ​ទំនើប​ៗ​ច្រើន​ប្រភេទ មិន​សូវ​បាន​ស្គាល់

  • 2017-02-13 23:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ជឿន​លឿន​នៃ​បច្ចេកវិទ្យា​​ផលិត​គ្រឿង​សព្វាវុធ​​របស់​ពិភពលោក​មានការ​វិវឌ្ឍន៍​ឥតឈប់ឈរ​។ Sabay​ ​សូម​បង្ហាញ​នូវ​គ្រឿង​សព្វាវុធ​ទំនើប​ៗ​មួយ​ចំនួន​ដែល​ត្រូវ​ផលិត​រួច​រាល់ ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​សមរភូមិ​ប្រយុទ្ធ​នានា។

The Pain Ray ជា​បច្ចេកវិទ្យា​បញ្ជូន​រលក​កម្ដៅ​លើស​ពី​ ​២០០​ ​អង្សា​ ​ទៅ​​​វាយ​ប្រហារ​គោល​ដៅ​នានា​តាម​កម្លាំង​អេឡិចត្រូ​។ សព្វាវុធ​ប្រភេទ​នេះ​អាមេរិក​បាន​ដាក់​ឲ្យ​ប្រើ​ក្នុង​សង្គ្រាម​អាហ្វហ្គានីស្ថាន។

The Pain Ray

Quantum Stealth Cloak​ ​ជា​អាវ​បំបាំង​កាយ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​មួយ​របស់​ប្រទេស​កាណាដា។ អាវ​នេះ​ផលិត​ពី​សរសៃ​អំបោះ​ពិសេស​ម៉្យាង​អាច​បាំង​កម្ដៅ​ខ្លួន​មនុស្ស​មិន​ឲ្យ​សាយ​ភាយ​ ​ដើម្បី​ប្រាកដ​ថា​កាមេរ៉ា​កម្ដៅ​ ​(Thermal Camera)​ ​ក៏​ចាប់​មិន​បាន។

Quantum Stealth Cloak

Electromagnetic Railgun​ ​ជា​ប្រភេទ​កាណុង​សម្រាប់​បំពាក់​លើ​នាវា​ចម្បាំង​របស់​កង​ទ័ព​ជើង​ទឹក​អាមេរិក​ ​ដែល​ប្រើ​កម្លាំង​ទំនាញ​មេដែក​ទាញ​ក្បាល​គ្រាប់​ឲ្យ​មាន​ល្បឿន​ជាង​ ​៩​ ​ពាន់​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

Electromagnetic Railgun

Free Electron Laser​ ​ជា​បច្ចេកវិទ្យា​អាវុធ​ឡាស៊ែរ​ ​ដែល​អាច​បាញ់​បាន​លឿន​ជាង​មីស៊ីល​ទ្វេ​ដង​ ​ហើយ​អាវុធ​ប្រភេទ​នេះ​មាន​បំពាក់​លើ​នាវា​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក។

Free Electron Laser

TALON​ ​គឺ​ជា​មនុស្ស​យន្ត​របស់​អាមេរិក​ ​ដែល​អាច​បញ្ជា​ពី​ចម្ងាយ​ ​ហើយ​ ​TALON​ ​មាន​បំពាក់​កាំ​ភ្លើង​ស្វ័យប្រវត្ត​ ​អាច​ផ្លោង​គ្រាប់​បែក​ប្រភេទ​ ​៤០មីលីម៉ែត្រ​ ​និង​មាន​ភ្ជាប់​ជា​មួយ​នូវ​មីស៊ីល​ប្រឆាំង​រថក្រោះ​ផង​ដែរ៕

TALON​

ប្រភព៖ TABOO.NEWS   ប្រែ​សម្រួល៖ រដ្ឋ