កីឡដ្ឋាន​ក្លឹប​ Atletico នឹង​ត្រូវ​ប្រើ​សម្រាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Copa del Rey

  • 2017-02-14 02:23:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន Vicente Calderon ទឹកដី​ក្រុម Atletico Madrid នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Copa del Rey រវាង Barcelona និង Alaves នៅ​ថ្ងៃ​ទី​២៧ ឧសភា​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។

កីឡដ្ឋាន Vicente Calderon

មុន​ឈាន​ដល់​ការ​សម្រេច​នេះ​ ក្លឹប​ Barcelona ធ្លាប់​ដាក់​សំណើ​[សុំ​ធ្វើការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Bernabeu](http://news.sabay.com.kh/article/907336 ) ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ច្រើន​ ប៉ុន្តែ​ត្រូវ​ប្រធាន​ក្លឹប​លោក Florentino Perez បដិសេធ​ដោយ​យោង​លើ​ហេតុ​ផល​ថា Real Madrid ត្រូវ​ធ្វើ​ការ​ជួសជុល។

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ដែរ ក៏​ជា​​ប្រកួត​បាល់​ទាត់​ផ្លូវការ​លើក​ចុងក្រោយ​នៅ Vicente Calderon ព្រោះ​កីឡដ្ឋាន​ដ៏​ចំណាស់​មួយ​នេះ​នឹង​ត្រូវ​វាយ​កម្ទេច​ចោល​នៅ​ចប់​រដូវ​កាល​ ហើយ Atletico Madrid នឹង​ត្រូវ​ទៅ​លេង​នៅ​កីឡដ្ឋាន Wanda Metropolitano ជំនួស​វិញ​ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន