ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​​ទូរសព្ទ​​នៅ​​តែ​ចាំ​ម៉ោង​បាន​​​ ទោះ​បី​វា​រលត់​ក្ដី?

  • 2017-02-14 23:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ហេតុ​អ្វី​បាន​ជា​​​ទូរសព្ទ​​នៅ​​តែ​ចាំ​ម៉ោង​បាន​​​ ទោះ​បី​វា​រលត់​ក្ដី?” នេះ​ជា​សំនួរ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ដែល​​គេ​បាន​បង្ហោះ​ឡើង​លើ​វិបសាយ​សំនួរ​ចម្លើយ​ Quora។ ​ខាង​ក្រោម​​គឺ​ជា​ការ​ដក​ស្រង់​ចម្លើយ​ពី​ Quora ដែល​ឆ្លើយ​តប​សំនួរ​​មុន​នេះ៖

ចម្លើយ​គឺ​ថា​​នៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​ទាំង​អស់​​មាន​ថ្ម​ប្រភេទ​ CMOS ដែល​អាច​ចងចាំ​ពេលវេលា​បាន​ទោះ​បី​ឧបករណ៍​រលត់​ទៅ​ក្ដី។ ប៉ុន្តែ​សម្រាប់​ iPhone ​វិញ​​រាង​ពិសេស​បន្តិច​​ដោយ​សារ​វា​មិន​ប្រើ​​ថ្ម​ CMOS ដូច​ឧបករណ៍​ដទៃឡើយ។

iPhone វា​មិន​រលត់​ទាំង​ស្រុង​ឡើយ​នៅ​ពេល​​ថាមពល​ថ្ម​អស់​រលីង។ បើ​សម្គាល់​ទៅ​នៅ​ពេល​អ្នក​ព្យាយាម​បើក​ iPhone ដែល​អស់​ថ្ម​រលីង​​ នឹង​ឃើញ​លោត​ផ្ទាំង​បង្ហាញ​ថា​​ថាមពល​ថ្ម​អស់​រលីង​ហើយ ដែល​នេះ​មាន​ន័យ​ថា​នៅ​មាន​ថាមពល​ថ្ម​សេស​សល់​បន្តិច​បន្តួច​ទៀត​ក្នុង​ទូរសព្ទ។ ថាមពល​ថ្ម​នេះ​ហើយ​ដែល​​ប្រើ​សម្រាប់​​​​ឲ្យ​​ម៉ោង​ដំណើរ​ការ​ ដោយ​វា​ប្រើ​ថាមពល​តិច​តួច​បំផុត​ដើម្បី​ដំណើរ​ការ។

ថ្ម​ដែល​សេស​សល់​តិច​តួច​នេះ​ក៏​ចេះ​អស់​ដែរ​​​ប្រសិន​បើ​ទុក​ទូរសព្ទ​​ចោល​ច្រើន​ថ្ងៃ​ និង ច្រើន​សប្ដាហ៍​ដោយ​មិន​សាក ហើយ​ពេល​នោះ​​​នាឡិកា​នឹង​មិន​អាច​ចងចាំ​ម៉ោង​បាន​​ត​ទៀត។ ប៉ុន្តែ​នាឡិកា​លើ​ទូរសព្ទ​នឹង​ដើរ​ត្រូវ​កាល​បរិច្ឆេទ​វិញ​​នៅ​ពេល​ទូរសព្ទ​បញ្ចូល​ថ្ម​ឡើង​វិញ​ និង បាន​ភ្ជាប់​ទៅ​កាន់​​ប្រព័ន្ធ​អ៊ីនធឺណិត៕​

​​​​​​​​ ​​​​​​​​​​​​​​​

ប្រភព៖ Quora   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម