ប្រកួត​ជើង​ឯក STEM ឆ្នាំ​នេះ​ ​រង្វាន់​ធំ​ទូ​រសព្ទ iPhone

  • 2017-02-14 08:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពជាតិលើកទី3 ស្តីពី វិទ្យាសាស្រ្ដនិងវិស្វកម្ម (STEM) នឹង​បើក​ការ​ប្រកួត​ប្រជែង​ស្វែង​រក​ក្រុម​ខ្លាំង​ផ្នែក​វិទ្យាសាស្រ្ត​​ថ្នាក់​វិទ្យាល័យ។

អាវ​យឺតស្ទែម ២០១៧

ការ​ប្រកួតប្រជែង​នេះ ក្រុម​សិស្ស​ដែល​ទទួល​បាន​ជយ​លាភី​នឹង​ទទួល​បាន​រង្វាន់​ធំ​​ទូរសព្ទ iPhone និង​ឱកាស​ទទួ​ល​បាន​អាហារូបករណ៍​រៀន​នៅ​មជ្ឃមណ្ឌល​អូស្រ្តាលីសម្រាប់​ការបណ្ដុះបណ្ដាល (ACE) និង​​ប័ណ្ណ​សរសើរ​ពី​ក្រសួង​អប់​រំ​យុវជន​និង​កីឡា។

១.លក្ខខណ្ឌ​នៃ​ការ​ប្រកួត

  • ក្រុម​នីមួយៗមាន​សមាជិក​យ៉ាង​ច្រើន ៣ នាក់​ហើយ​ត្រូវ​តែ​ជាសិស្ស​រៀន​នៅ​ថ្នាក់​វិទ្យា​ល័យ​ ឬ​និស្សិត​ឆ្នាំ​ទី ១
  • សមាជិក​ត្រូវ​មាន​វត្តមាន​គ្រប់​ការ​ប្រកួត
  • សមាជិក​មិន​អាច​ផ្លាស់​ប្តូរ​ក្រុម​បាន​ឡើយ។

២. របៀប​ប្រកួត​

  • ក្រុមទាំង​អស់​ត្រូវ​ប្រកួត​រួម​គ្នាដោយ​ការ​សរសេ​និង​អនុវត្ត​ផ្ទាល់​ក្រោម​ប្រធាន​បទ ៤ ផ្សេង​គ្នា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា
  • ការ​ប្រកួត​នឹង​ធ្វើ​ការ​ជំរុះ​ដល់​ថ្ងៃ​បញ្ចប់​។

កាលបរិឆ្ឆទ​ចុះឈ្មោះ​ និង​ឈប់​ទទួល​ពាក្យ

និស្សិត​ដែល​ចាប់​​អារម្មណ៍​អាច​ចុះ​ឈ្មោះ​ ចុចទីនេះ។ ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​យក​ជើង​ឯក STEM ឆ្នាំ​​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី** ៩ ១០ និង ១១ ខែ​មិនា ឆ្នាំ ២០១៧** នៅ​ពហុកីឡដ្ឋាន​ជាតិអូឡាំពិច។ កាលបរិឆ្ឆទឈប់​ទទួល​ពាក្យ​​នៅ​ថ្ងៃ​ទី** ៤ ខែ​មិនា ឆ្នាំ ២០១៧**។

ការប្រកួតជើងឯកស្ទែមបង្កើតឡើងដោយអង្គការ​​ STEM Cambodia​ ដោយមានភាពជាដៃគូរជាមួយក្រសួងអប់រំ យុវជននិងកីឡា the Cambodia Mathematical Society និង IT STEP Academy ហើយ កម្មវិធី​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Smart៕

អាវយឺត​រថយន្តស្ទែម

អត្ថបទ៖ រក្សា

រូបភាព៖ STEM