អ្នក​វិទ្យាសាស្ត្រ​ប្រើ​3D​ បង្ហាញ​មុខ​មាត់​ម្ចាស់​ទិវា Valentine ​ជា​លើក​ដំបូង

  • 2017-02-14 07:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិទ្យាសាស្ត្រ​​មួយ​ក្រុម​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប 3D ​លើក​ដំបូង​​​ដើម្បី​បង្ហាញ​មុខ​មាត់​ពិត​​របស់​ម្ចាស់​​ទិវា Valentine's Day គឺ​លោក​ St. Valentine ​កាល​ពី​ជាង​១៧០០​ឆ្នាំ​​មុន។

អ្នក​ជំនាញ​មក​ពី​ប្រទេស​ប្រេស៊ីល​បង្ហើប​ថា​​ ទាំង​នេះ​ជា​រូប​ថត​​​បង្ហាញ​ពី​រូបរាង​មុខមាត់​លោក Saint Valentine ដោយ​ប្រើ​​បច្ចេក​វិទ្យា​ទំនើប​​បំផុត 3D Interactive ​​បន្ទាប់​ពី​សិក្សា​​លលាដ៏​​ក្បាល​បុរាណ​​របស់​គាត់។ ​ឆ្អឹង​ទាំង​នោះ​ត្រូវ​គេ​ប្រើ​ផែនទី​ឌីជីថល​​គូសវាស​រួម​ទាំង​ផ្ទៃ​មុខ​​ ដែល​បង្កើត​ឡើង​​ដោយ​​ក្រុម​ជើង​ខ្លាំង​​ក្រាហ្វិក​ឌីហ្សាញ​​ប្រចាំ​ប្រទេស។​

ការ​បង្ហាញ​មុខ​របស់​បុព្វ​ជិត​​សាសនាគ្រិស្ដ​​​ខាង​លើ គឺ​ចំ​ពេល​​មនុស្ស​រាប់​លាន​​នាក់​ទៅ​ជុំវិញ​ពិភព​លោក​​កំពុង​​ប្រារព្ធ​ទិវា Valentine's Day ​តែ​មិន​​ដែល​ស្គាល់​មុខ​​​ម្ចាស់​ទិវា​។ ចំណែក​ឆ្អឹង​លលាដ៏​ក្បាល​របស់​​លោក ​ត្រូវ​បាន​រក្សា​ទុក​​នៅ​សារមន្ទីរ Basilica Of Santa Maria of Cosmedin ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​សព្វ​ថ្ងៃ ហើយ​​អ្នក​ថត​រូប​​​បាន​ផ្ដិត​យក​ចំនួន​​២៥០​រូប​​​ ដើម្បី​បង្កើត​ 3D​ នេះ​តែម្ដង​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម