អស់​បញ្ហា​រឿង​ស្ទះ​ផ្លូវ​! ឡាន​ហោះ​នឹង​ចេញ​លក់​នៅ​ចុង​ឆ្នាំ​ ២០១៨

  • 2017-02-15 04:53:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ហុល្លង់​​ឈ្មោះ​ PAL-V បាន​ចាប់​ផ្ដើម​បើក​ទទួល​ការ​បញ្ជា​ទិញ​​រថយន្ត​អាច​ហោះ​បាន​ដំបូង​គេ​ដែល​មាន​ឈ្មោះ​ថា​ Liberty។ ក្រុមហ៊ុន​បញ្ជាក់​ថា​រថយន្ត​ហោះ​ម៉ូដែល​ Liberty ​គឺ​បាន​ព្រមព្រៀង​ទៅ​តាម​​​​បទ​បញ្ជា​សុវត្ថិភាព​ដែល​កំណត់​ដោយ​​រដ្ឋបាល​អន្តរជាតិ ហើយ​ការ​ដឹក​ជញ្ជូន​រថយន្ត​​ទៅ​ឲ្យ​អតិថិជន​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​ ២០១៨។

ដំបូង​គេ​នឹង​ផលិត​រថយន្ត​​នេះ​ចំនួន​ ៩០ គ្រឿង​ដោយ​វា​​នឹង​ជា​​ម៉ូដែល​ពិសេស​ Pioneer Editions ដែល​មាន​ផ្ទៃ​ខាង​​ក្នុង​ និង ខាង​ក្រៅ​រចនា​យ៉ាង​ពិសេស។ តម្លៃ​សម្រាប់​ម៉ូដែល​ពិសេស​នេះ​អតិថិជន​ត្រូវ​ចាយ​លុយ​ ៥៩៩ ០០០ ដុល្លារ​ក្នុង​មួយ​គ្រឿង។ បន្ទាប់​ពី​ម៉ូដែល​ Pioneer Editions ​លក់​ដាច់​អស់​ ក្រុមហ៊ុន​នឹង​ចាប់​ផ្ដើម​ដាក់​លក់​​ម៉ូដែល​ធម្មតា​​ឈ្មោះ​ថា​ Liberty Sport ដែល​មាន​តម្លៃ​ ៣៩៩ ០០០ ដុល្លារ​មួយ​គ្រឿង។

អ្នក​បញ្ជាទិញ​ទាំង​ឡាយ​គួរ​មាន​ទាំង​ប័ណ្ណ​​​​បើកបរ​ និង ប័ណ្ណ​ហោះហើរ។ PAL-V បាន​អះអាង​ថា​រថយន្ត​ដែល​អាច​ហោះ​បាន​នេះ​អាច​ធ្វើ​ដំណើរ​លើ​ផ្ទៃ​ដី​នៅ​ល្បឿន​អតិបរមា​ ១៦០ គីឡូម៉ែត្រ/ម៉ោង ដោយ​ចំណាយ​ពេល​ប្រមាណ​ ៩ វិនាទី ដើម្បី​បង្កើន​សន្ទុះ​ពី​ ០-១០០ គ.ម/ម៉។ ចំណែក​ការ​ហោះហើរ​វិញ​អាច​មាន​ល្បឿន​អតិបរមា​ដល់​ ១៨០ គ.ម/ម៉៕ ​​​​​​​

​​​​​​​​​

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សុខហេង