​តោះ​មក​មើល​បំណង​ប្រាថ្នា​​​​អនាគត​​​​​តារា​​​បាល់ទាត់​​ឆ្នើម​របស់​​កម្ពុជា​ ៥​រូប​​​នេះ

  • 2017-02-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​មនុស្ស​គ្រប់​រូប​តែង​​មាន​ក្ដី​ស្រមៃ​រៀង​ខ្លួន​​ៗ ​​ដោយ​ឡែក​​ថ្ងៃ​នេះ​ Sabay ​សូម​ធ្វើ​ការ​បង្ហាញ​ក្ដី​ស្រមៃ​របស់​​​កំពូល​​​កីឡាករ​បាល់ទាត់​​ល្បី​ៗ​របស់​​ជម្រើស​ជាតិ​កម្ពុជា​ចំនួន​៥​រូប​នេះ។

១-​ឈិន ឈឿន ៖​ ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​កម្ពុជា​កម្ពុជា​រូប​នេះ​បាន​រៀប​ការ​ជា​មួយ​​ប្រពន្ធ​ឈ្មោះ​​ ចន្នី ប៉ូឡែន​ កាល​​ថ្ងៃ​ទី​​១៧​ ខែ​មិថុនា ឆ្នាំ​២០១៦ ។ ​​​ទៅ​ថ្ងៃ​អនាគត​​តារា​ឆ្នើម​រូប​នេះ​ចង់​​​ក្លាយ​ជា​អ្នក​រក​ស៊ី​ជួញ​ដូរ។

ឈិន ឈឿន

​ **២-​ប្រាក់ មុន្នី​ឧត្ដម** ៖ ​ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​​បាន​រៀប​ការ​ជា​មួយ​ប្រពន្ធ​ឈ្មោះ​ ប្រាក់ ស្រី​រ័ត្ន ​កាល​ពី​​ថ្ងៃ​ទី​២២​ ខែ​មករា ឆ្នាំ​២០១៧។ ​​បំណង​ប្រាថ្នា​ទៅ​ថ្ងៃ​អនាគត​ ឧត្ដម ​ចង់​ឲ្យ​ប្រពន្ធ​បើក​កន្លែង​លក់​ដូរ​ ខណៈ​រូប​គេ​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​​បាល់ទាត់​​។

ប្រាក់ មុន្នី​ឧត្ដម

៣-​ចាន់​ វឌ្ឍនាកា ៖​ ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​កម្ពុជា​រូប​នេះ​​មិន​ទាន់​រៀប​ការ​នៅ​ឡើយ បច្ចុប្បន្ន​រូប​គេ​កំពុង​ហ្វឹកហាត់​បាល់ទាត់​នៅ​​ក្លឹប​ FUJIEDA MYFC ​ដែល​លេង​នៅ​ក្លឹប​លំដាប់​ទី​៣​របស់​ជប៉ុន​។ ​សម្រាប់​បំណង​ប្រាថ្នា​នា​ថ្ងៃ​អនាគត​តារា​ឆ្នើម​រូប​នេះ​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​បាល់ទាត់​របស់​ជម្រើស​ជាតិ​កម្ពុជា។

ចាន់​ វឌ្ឍនាកា

៤-​ស៊ូ យ៉ាទី​ ៖ ​អ្នក​ចាំ​ទី​របស់​ជម្រើស​​ជាតិ​កម្ពុជា​រូប​នេះ​​បាន​រៀប​ការ​ជា​មួយ​​ប្រពន្ធ​ឈ្មោះ ទេស ម៉ាលីន បច្ចុប្បន្ន​​រូប​គេ​​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១ របស់​​ក្លឹប​បឹង​កេត​អង្គរ​។ នា​ថ្ងៃ​អនាគត​អ្នក​ចាំ​ទី​ឆ្នើម​រូប​នេះ​ចង់​​បើក​ហាង​លក់​ដូរ​ភេសជ្ជៈ​​តូច​មួយ។

ស៊ូ យ៉ាទី និង​ប្រពន្ធ

៥-​នេន សុធារ័ត្ន ៖ ​ខ្សែ​ការពារ​របស់​ជម្រើស​​ជាតិ​កម្ពុជា​រូប​នេះ​​មិន​ទាន់​រៀប​ការ​នៅ​ឡើយ បច្ចុប្បន្ន​រូប​គេ​ជា​កីឡាករ​ឆ្នើម​របស់​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង​។ សម្រាប់​បំណង​ប្រាថ្នា​នា​ពេល​អនាគត​តារា​ឆ្នើម​រូប​នេះ​ចង់​ក្លាយ​ជា​គ្រូ​បង្ហាត់​បាល់​ទាត់។

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​