យ៉ែម​ សំអូន​ បំភ្លេច​មិនបាន​ រាល់ទង្វើ​តារា​សម្ដែង​ជើង​ចាស់​៣​រូប

  • 2017-02-16 06:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដោយ​សារ​តែ​ភាព​ក្រ​មិច​ក្រមើម​អាច​សម្ដែង​បាន​គ្រប់​ទម្រង់​របស់​តារា​សម្ដែង​ស្រី​៣​រូប​មាន​អ្នកនាង​ អម្ពរទេវី អ្នកនាង ចន ច័ន្ទ​លក្ខិណា និង​អ្នក​នាង ស្វែង​ សុជាតា បាន​ធ្វើ​ឲ្យ​ យ៉ែម សំអូន​ ដាច់​ចិត្ត​ប្រាប់​ពី​​អារម្មណ៍​ពិត​ថា លោក​ស្រឡាញ់​ការ​សម្ដែង​របស់​​តារា​ជើង​ចាស់​៣​រូប​​នេះ​ជាង​២​ទសវត្សរ៍​មក​ហើយ​ អារម្មណ៍​មួយ​នេះ​នៅ​តែ​ចង​ចាំ​ជា​និច្ច​មិន​អាច​បំភ្លេច​បាន​។

ចំណុច​ពិសេស​ដែល​ធ្វើ​ឲ្យ​អតីត​ស្វាមី​អ្នកនាង យ៉ាន លីនដា ស្រឡាញ់​អ្នកនាង​អម្ពរ​ទេវី​ ដោយ​សារ​តែ​នាង​មាន​ទម្រង់​មុខ​​ស្អាត​ប្លែក​​ដូច​តួ​ឥណ្ឌា​ កម្រ​មាន​ណាស់​ ហើយ​បើ​និយាយ​ពី​ការ​សម្ដែង​វិញ​នាង​ជា​តារា​សម្ដែង​អាច​លេង​បាន​គ្រប់​ទម្រង់​មិន​ថា​ឆ្កួត​ ឡិកឡក់​ ​ក្រ​មិច​ក្រមើម​ កម្សត់​ ទឹក​ភ្នែក​សោក​​​សង្រេង​ទេ​ ចំពោះ​ការ​ស្លៀក​ពាក់​វិញ​គឺ​លោក​ពេញ​ចិត្ត​តែ​ម្ដង​​។

ក្រឡេក​មក​ចាប់​អារម្មណ៍​អ្នក​នាង​ ស្វែង សុជាតា ឯណេះ​វិញ​​ម្ចាស់​បទ​ "បែក​គ្នា​ហើយ​ហេតុ​អ្វី​បង​នៅ​តែ​នឹក​អូន​" បន្ត​ថា​ នាង​អាច​លេង​បាន​គ្រប់​ទម្រង់​ដូច​គ្នា​តែ​​រូប​សម្បត្តិ​នៅ​មាន​កម្រិត​ ដូច្នេះ​ហើយ​បាន​គ្រប់​រឿង​ដែល​មាន​វត្ត​មាន​នាង​បាន​ត្រឹម​តែ​តួ​រង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ ស្វែង​ សុជាតា គឺ​ជា​តួ​អង្គ​ម្នាក់​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ខ្សែ​ភាព​យន្ត​ដែល​ល្អ​មើល​។

វិល​មក​អ្នក​នាង​ ចន​ ច័ន្ទ​លក្ខិណា ពោះ​ម៉ាយ​កូន​មួយ​រូប​នេះ​បន្ត​ថា​ លោក​ពេញ​ចិត្ត​ការ​សម្ដែង​​របស់​នាង​ "ព្រោះ​ការ​សម្ដែង​របស់​គាត់​មើល​ទៅ​ពិត​ ហើយ​មិន​សូវ​ប្រឹង​នៅ​ពេល​សម្ដែង​ តែ​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត​ពេល​គាត់​លេង​ជា​តួកាច​ ហើយ​ទម្រង់​មុខ​គាត់​ជា​តួ​ឯក​ និយាយ​រួម​ទៅ​គាត់​អាច​លេង​បាន​គ្រប់​ទម្រង់​"។

លោក​បញ្ជាក់​ថា​ មួល​ហេតុ​ដែល​លោក​ពេញ​ចិត្ត​តារា​សម្ដែង​ស្រី​ទាំង​៣​រូប​ខាង​លើ​នេះ​ ដោយ​សារ​តែ​ភាព​មិន​​វាយឫកឆ្មើងឆ្មៃ​​ជា​ពិសេស​គឺ​លេច​មុខ​ជួយ​ការ​ងារ​សង្គម​ជា​ច្រើន​៕​​

​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម