ទៅ​មើល​​​​​គំរូ​ពិត នៃ​​ទំនប់​​វារី​​​អគ្គិសនី​​​ដ៏​ធំ​សម្បើម​នៅ​​កោះកុង
  • 2017-02-16 09:41:56
  • ចំនួនមតិ

ចន្លោះមិនឃើញ

ប្លង់​គំរូ​ពិត នៃ​ទំនប់​វារី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ ​ស្ថិត​ក្នុង​ខេត្ត​កោះ​កុង ត្រូវ​បាន​ដាក់​បង្ហាញ​​ជូន​សាធារណជន​​ ឲ្យ​ទស្សនា​ នៅ​មជ្ឈមណ្ឌល​​សហប្រតិបត្តិការ​​​កម្ពុជា កូរ៉េ​ កាល​ពី​​ព្រឹក​​មិញ​នេះ។

​ទំនប់​​វារី​អគ្គិសនី​​ខាង​លើ​ អាច​ផលិត​​​ថាមពល​អគ្គិសនី​​​បាន ជាង​៣០០​មេហ្គាវ៉ាត់​​​ សម្រាប់​ផ្គត់​ផ្គង់​​​ចរន្ត​អគ្គិសនី​​ដល់​អ្នក​ប្រើ​ប្រាស់​ក្នុង​តំបន់​​។

គម្រោង​ខាង​លើ​ត្រូវ​បាន​បញ្ចប់​​​​រួច​រាល់​ កាល​ពី​ថ្ងៃ​​ទី ១២ ខែ​មករា ឆ្នាំ​២០១៥ កន្លង​ទៅ​។ ហើយ​​គម្រោង​នេះ​ផង​ដែរ បាន​លើក​កម្ពស់​​ការងារ​ក្នុង​ស្រុក​ បណ្ដុះ​បណ្ដាល​​មនុស្ស​​ខាង​បច្ចេកទេស និង​លើក​សេដ្ឋកិច្ច​ក្នុង​តំបន់​ផង​ដែរ​។

​​ចំពោះ​ដំណើរ​ការ​​​នៃ​ ទំនប់​វារី​អគ្គិសនី​ខាង​លើ កញ្ញា​​​ ស្រេង កន្និកា ជា​និស្សិត​ស្ម័គ្រចិត្ត​បាន​រៀប​រាប់​ប្រាប់​ដូច​ខាង​ក្រោម​៖

គួរ​រំលឹក​ដែរ ប្លង់​គំរូ​ពិត នៃ​ទំនប់​វារី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ ត្រូវ​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​ "ការ​អភិវឌ្ឍ និង​សមិទ្ធផល​​របស់​ក្រុមហ៊ុន​ចិន លើ​វិស័យ​ថាមពល​នៅ​កម្ពុជា​" កាល​ពី​ព្រឹក​មិញ​នេះ ដោយ​​មាន​ការ​ចូល​រួម​ក្រោម​អធិបតីភាព​​ ឯកឧត្តម​ ស៊ុយ​ សែម រដ្ឋមន្រ្តី​​ក្រសួង​រ៉ែ​ និង​ថាមពល និង​លោក Xiong Bo ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋប្រជាមានិត​ចិន​ផង​ដែរ៕ ​​


អត្ថបទ៖ មាន រតនា