MIC Cambodia បាន​វិល​ត្រលប់​មក​វិញ​ហើយ​!!!​

  • 2017-02-16 08:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រិយមិត្ត​ទស្សនិកជន​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​នៅ​កម្មវិធី​ប្រលង​ចម្រៀង The MIC Cambodia រដូវ​កាល​មុន ដែល​ជា​ការ​ប្រកួត​ចម្រៀង​ស្វែងរក​បទ​ចម្រៀង​និពន្ធ​ថ្មី​ល្អ​បំ​ផុត​។​

ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ​២០១៧ ក្រុមហ៊ុន​អនុស្សារ​នឹង​ធ្វើការ​រៀបចំ​កម្មវិធី The MIC Cambodia រដូវ​កាល​ទី​២ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​) ចាប់ពី​ម៉ោង ២ រសៀល ដល់​ម៉ោង ៧ ល្ងាច ។​

​ The MIC Cambodia រដូវ​កាល​ទី​២ នេះ​នឹង​ក្លាយ​ជា​ការ​ប្រ​គុំ​តន្ត្រី Original Song ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ ហើយ​ក៏​ជា​វេទិកា​មួយ​សម្រាប់​សាធារណជន​ធ្វើ​ការ​ជ្រើសរើស​តារា​ចម្រៀង Original សំណព្វ​ចិត្ត​របស់​ខ្លួន សម្រាប់​ពាន​រង្វាន់​ចំនួន​៦ ដូចជា​៖

​•​ ​បទ​ចម្រៀង Original ដែល​ល្អ​បំផុត​ ​•​ ​តារា​ចម្រៀង Original បុរស​ដែល​មាន​ប្រជាប្រិយភាព​បំផុត​ ​•​ ​តារា​ចម្រៀង Original នារី​ដែលមាន​ប្រជាប្រិយភាព​បំផុត​ ​•​ ​តារា Original កំពុងរះ ដែល​ទទួល​ការចាប់អារម្មណ៍​បំផុត​ ​•​ ​ទំនុក​ច្រៀ​ង (Lyrics) Original ល្អ​បំផុត​ ​•​ ​វីដេអូ​ច​ម្រៀង (MV) Original ល្អ​បំផុត​

​ កម្មវិធី​នេះ​បង្កើត​ឡើង​ដើម្បី​ជំ​រុញ​ការ​តែង​និពន្ធ​ចម្រៀង​ស្នាដៃ​ថ្មី ឲ្យ​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើងៗ និង​ជួយ​ឲ្យ​បទ​ចម្រៀង​និពន្ធ​ថ្មី​ដែល​មាន​គុណភាព ទទួល​បាន​ការ​សាទរ​ពី​សាធារណៈ​ជន និង​អ្នកគាំទ្រ​របស់​ពួកគេ​។

​ ការ​ជ្រើសរើស​តា​រាច​ម្រៀង​សម្រាប់​ពាន​រ​ង្វាន់​នេះ​មាន​ជា​ពីរ​ដំ​ណាក់​កាល ៖​

​ ទី​១ ដំណាក់កាល​តែងតាំង : ចាប់​ពីថ្ងៃ ០២ រហូតដល់​ថ្ងៃ ២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នេះ លោក​អ្នក​អាច​ធ្វើការ Comment ឈ្មោះ​តារាចម្រៀ​ង ឬ​បទ​ច​ម្រៀង ដែល​លោកអ្នក​គិតថា​សាក​សម​នឹង​ទទួល​បាន​ពាន​រ​ង្វាន់​ស្នាដៃ​ Original​ នៅលើ​ Link ​នេះ

ទី​២ ដំណាក់​កា​លបោះ​ឆ្នោត : យើង​នឹង​ជ្រើសរើស​យក​តារា​ចម្រៀង​ និង​បទ​ចម្រៀ​ង ដែល​ទទួល​បាន Comment ច្រើន​ជាងគេ យកមក​ធ្វើការ​បោះឆ្នោត​ជា​សាកល ដើម្បី​ទទួល​បាន​ពាន់រ​ង្វាន់​ទាំង​៦ នៅក្នុង​កម្មវិធី The MIC Cambodia រដូវ​កាល​ទី​២​។​ ​

ចាំ​អង្កាល់​ទៀត​!! ចូលរួម​ចែក​រំលែក​ព័ត៌មាន​នេះ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ទៅកាន់​តារា​ចម្រៀង Original សំណព្វ​ចិត្ត​របស់​យើង​ទាំងអស់​គ្នា ហើយ​ក៏​ដើម្បី​ឲ្យ​ពួកគាត់​មាន​ទឹកចិត្ត​ក្នុង​ការ​តែង​និពន្ធ​បទ​ចម្រៀង​ថ្មីៗ​បន្ថែម​ទៀត​!!!​ ​

កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន​អនុស្សារ រួម​ជាមួយ​ដៃគូ​ជា​ផ្លូវការ​ក្រុមហ៊ុន ​Smart និង​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ស្តារ​អូ​តូ Cambodia ។​

​ ព័ត៌មាន​បន្ថែម​ទំ​នាក់​ទំនង​មកកាន់​ក្រុមហ៊ុន​អនុស្សារ​តាម​រយៈ​ទូរ​ស័​ព្ទ​លេខ ០៩៣ ៨០២ ៤៥៤ និង ០១០ ៩១១ ៧៧៦ រឺ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក Anussa Event Planner៕​

អត្ថបទ៖ ដៃគូសហការ

អត្ថបទពេញនិយម