ជើង​ឯក​លីគ​សិង្ហបុរី​ Albirex Niigata សន្យា​មិន​ដើរ​តាម​គន្លង Leicester ​

  • 2017-02-16 09:49:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Albirex Niigata ប្ដេជ្ញា​ថា​នឹង​បន្ត​ការពារ​តំណែង​ជើង​ឯក​ S.League បន្ត​ទៀត​សម្រាប់​រដូវកាល​ថ្មី​២០១៧ ដែល​នឹង​ចាប់​ផ្ដើម​នា​ពេល​ដ៏​ខ្លី​។

ក្លឹប​សិង្ហបុរី​ជា​​​សាខា​របស់​ក្លឹប​នៅ​ជប៉ុន​មួយ​នេះ បាន​ឈ្នះ​ជើង​ឯក​លីគ​កំពូល​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ហើយ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ Leicester City ដែល​អាច​ឈ្នះ​លីគ​អង់គ្លេស​​គ្មាន​នរណា​នឹង​ស្មាន​​ដល់​កាល​ពី​រដូវ​កាល​មុន​។

យ៉ាង​ណា​ក៏​ដោយ​ នៅ​ពេល​ Leicester City កំពុង​ស្ថិត​នៅ​ក្បែរ​តំបន់​កាត់​ចោល​នៅ​រដូវ​កាល​ថ្មី​​ ក្រុម​ Albirex Niigata បាន​សន្យា​ថា​នឹង​មិន​ដើរ​តាម​គន្លង​ក្រុម​ជើង​ឯក​ចាញ់​អង់គ្លេស​ទេ ពោល​គឺ​កីឡាករ​ទាំងអស់​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ការពារ​តំណែង​ជើង​ឯក​។

ក្លឹប​ដែល​មាន​លោក​ Kazuaki Yoshinaga កំពុង​ដឹក​នាំ​ នឹង​បើក​រដូវ​កាល​របស់​ខ្លួន​ប៉ះ​គ្នា​ជាមួយ Tampines Rovers ដណ្ដើម​ពាន Charity Shield ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ នៅ​កីឡដ្ឋាន​ជាតិ​សិង្ហបុរី៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី