មិន​បាច់​ចំណាយ​ពេល​យូរ ចុះ​ពី​លើ​ផ្សារ ៤​ជាន់ ត្រឹម ១២​វិនាទី

  • 2017-02-16 11:13:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នក​ទិញ​ទំនិញ​កុំ​ឲ្យ​ចំណាយ​ពេល​យូរ ផ្សារ​ទំនើប​មួយ​នៅ​ក្រុង Chongqing ប្រទេស​ចិន បាន​បង្កើត​កន្លែង​សម្រូត​ពី​លើ​ជាន់​ទី៤ ដល់​ជាន់​ផ្ទាល់​ដី ដោយ​ចំណាយ​ពេល​ត្រឹម ១២​វិនាទី​ប៉ុណ្ណោះ។

កន្លែង​សម្រូត​ដ៏​អស្ចារ្យ​នេះ មាន​កម្ពស់ ១៦​ម៉ែត្រ និង​ប្រវែង​សរុប ៤៦​ម៉ែត្រ។ ចំពោះ​អ្នក​ដែល​ចង់​ចុះ​មក​ក្រោម​រហ័ស អាច​ជិះ​កន្លែង​សម្រូត​នេះ ដោយ​ចំណាយ​ពេល ១២​វិនាទី ជំនួស​ការ​ចុះ​ជណ្ដើរ​យន្ត​ដែល​ត្រូវ​ចំណាយ​ពេល​ច្រើន ហើយ​មាន​មនុស្ស​ចង្អៀត​ថែម​ទៀត។

គំនិត​ច្នៃ​ប្រឌិត​នេះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ព្រោះ​អាច​ចំណេញ​ទាំង​ពេល​វេលា ហើយ​នាំ​ទាំង​អារម្មណ៍​រំភើប​ខុស​ពី​ធម្មតា ដោយ​មិន​ចាំបាច់​ទៅ​រក​កន្លែង​កម្សាន្ត​ស្រដៀង​គ្នា​។ យ៉ាង​នេះ​ក្ដី ក៏​មាន​អ្នក​រិះ​គន់​ខ្លះ​ផង​ដែរ ថា​អាច​នាំ​ឲ្យ​មនុស្ស​កាន់​តែ​ខ្ជិល ពេល​ដែល​មធ្យោបាយ​ទាំង​នោះ​កាន់​តែ​ទំនើប៕

ប្រភព៖ CCTV   ប្រែ​សម្រួល៖ គង់ វិសាល