អស់​ទាស់! ​Zlatan ​ស៊ុត​ហែតទ្រីក​ ជួយ​ Man Utd បំបាក់​ Saint-Etienne ​៣-០
  • 2017-02-16 22:43:45
  • ចំនួនមតិ

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​បាន​ស៊ុត​៣​គ្រាប់​ម្នាក់​ឯង​ (Hat-Trick)​ ​​​យ៉ាង​អស្ចារ្យ​បំផុត​ ជួយ​ឲ្យ​ក្រុម​បិសាច​ក្រហម​ Manchester United ​បំបាក់​ក្រុម​មក​ពី​បារាំង​ Saint-Etienne ​៣-០ ​ក្នុង​ការ​ប្រកួត​ UEFA Europa League ​វគ្គ​៣២​ក្រុម ជើង​ទី​១ ​នៅ​កីឡដ្ឋាន​ Old Trafford ​យប់​មិញ។

Zlatan Ibrahimovic លើក​ដៃ​អបអរ ក្រោយ​ស៊ុត​ហ្វ្រីឃីក​ចូល

៣​គ្រាប់​របស់​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ ធ្វើ​បាន​ដោយ​ការ​ស៊ុត​ហ្វ្រីឃីក​នាទី​ទី​១៥ ​​ស៊ុត​គ្រាប់​ទី​២ ​នាទី​៧៥ ​និង​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ ​​នៅ​ចុង​ម៉ោង​នាទី​៨៨។ Zlatan ​ស៊ុត​ឲ្យ​ Man Utd​ សរុប​បាន​២៣​គ្រាប់​ហើយ​រដូវ​កាល​នេះ​ ខណៈ​ដែល​៣​គ្រាប់​នេះ​ គឺជា​ Hat-Tricks ​លើក​ទី​១៧​ ក្នុង​អាជីព​របស់​គេ ​តាំង​ពី​លេង​ឲ្យ​ក្រុម​ជា​ច្រើន​ រួម​ទាំង​នៅ​ Juventus, Barcelona និង​ AC Milan ​ផង​ដែរ។

បិសាច​ក្រហម​ ​នឹង​ត្រូវ​វិល​ទៅ​ទឹក​ដី​បារាំង​ ​ក្នុង​ការ​ប្រកួត​ជើង​ទី​២ ​​នា​ថ្ងៃ​ពុធ ទី​២២ ខែ​កុម្ភៈ​សប្តាហ៍​ក្រោយ​ បន្ទាប់​ពី​ប៉ះ​ Blackburn Rovers ​នៅ​ FA Cup ជុំ​ទី​៥ ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ។

ចំណែក​ឯ​ក្រុម​អង់គ្លេស​មួយ​ទៀត​ មាន់​ខ្នាយ​មាស​ Tottenham Hotspur ​បាន​ភ្លាត់ចាញ់​ក្រុម​​ម្ចាស់​ផ្ទះ​ Gent របស់​បែលហ្សិក​ ១-០៕

សូម​ទស្សនា​វីដេអូ​ហាយឡាយ​ខាង​ក្រោម៖


ប្រភព៖ BBC   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​