​ក្រុម Foosball ​ស្រាបៀ​កម្ពុជា ​មណ្ឌល​ភ្នំពេញ​ប្រាប់​ចំណុច​​ល្អ​ពីរ​យ៉ាង

  • 2017-02-17 02:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កីឡា​បាល់​ប៊ី (Foosball) ស្រាបៀ​កម្ពុជា​ ប្រចាំ​មណ្ឌល​​ភ្នំពេញ​​​ បង្ហើប​ចំណុច​ល្អ​ពីរ​យ៉ាង​ក្នុង​ការ​ចូល​​រួម​ប្រកួត​ព្រឹត្តិការណ៍​នេះ​​នា​ថ្ងៃ​ទី​១៧-១៩ ​ខែ​កុម្ភៈ ឆ្នាំ​២០១៧។

​ការ​ប្រកួត​វគ្គ​ជម្រុះ ប្រចាំ​​ភ្នំពេញ​​ក្នុង​​ព្រឹត្តិការណ៍​ខាង​លើ​ចាប់​ផ្ដើម​ថ្ងៃ​នេះ​វេលា​ម៉ោង៩​ព្រឹក​​តទៅ​។ ក្រុម​ចូល​រួម​មាន​ចំនួន​១២ ​ដោយ​ប្រកួត​គ្នា​យក​ពីរ​ក្រុម​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដែល​ចាប់​ផ្ដើម​ស្អែក​​នា​ពេល​រសៀល​តទៅ​ ​រហូត​ដល់​​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧​ទើប​រក​ឃើញ​ជើង​ឯក​ម្ចាស់​ប្រាក់​រង្វាន់ ១​ម៉ឺន​ដុល្លារ​​អាមេរិក​។

​ពីរ​ក្រុម​ដែល​ចូល​ខ្លួន​ប្រាប់​ចំណុច​ល្អ​ពីរ​យ៉ាង​ទី​១​​គឺ​​ក្រុម​​ប្រមាញ់​ទីក្រុង ​លើក​ឡើង​ថា ជា​ការ​​ពិត​កីឡា​​បាល់​ប៊ី​ ជា​ប្រភេទ​កីឡា​ថ្មី​មួយ​សម្រាប់​កម្ពុជា។ ប៉ុន្តែ​ជា​ប្រភេទ​កីឡា​​ម្យ៉ាង​​ដែល​អាច​ឲ្យ​កម្ពុជា​ទទួល​បាន​ចំណី​អារម្មណ៍​​ថ្មី។ ​

ងាក​ទៅ​ក្រុម​មួយ​ទៀត​មាន​ឈ្មោះ​ថា Dim Sum FC ​​បញ្ចេញ​ទស្សន​ថា ពិត​ជា​ល្អ​មែន​ទែន ដែល​កម្ពុជា​​មាន​កីឡា​ថ្មី​មួយ​ ដែល​ងាយ​ស្រួល​លេង​មិន​ពិបាក​ខ្លាំង។ ​​ចំណុច​ល្អ​​ដែល​រូប​គេ​ និង​ក្រុម​មើល​ឃើញ​គឺ​ការ​ប្រកួត​មាន​ប្រាក់​រង្វាន់​ច្រើន និង​​ជា​កីឡា​មួយ​ប្លែក​​​អាច​ឲ្យ​ប្រជា​ជន​ក្នុង​ប្រភេទ​កម្ពុជា​បាន​ទស្សនា​ប្រភេទ​កីឡា​ថ្មី​។

​​​ជា​មួយ​គ្នា​នោះ​ក៏​មាន​អាជ្ញាកណ្ដាល​លោក សំណាង សាសនា​ ​និង​លោក​ ភា​​រុន ​​អ្នក​ទទួល​បន្ទុក​​ផ្នែក​ចែក​ពាក្យ និង​ទទួល​ពាក្យ​​ក៏​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ទូទាំង​ខេត្ត-​ក្រុង​ចំនួន​ ១២​គឺ​មាន​​ប្រជា​ជន​គាំទ្រ​​ច្រើន​គួរឲ្យ​ចាប់អារម្មណ៍។ តោះ​ចង់​ដឹង​ក្រុម​​កីឡាករ អាជ្ញាកណ្ដាល និង​អ្នក​រៀបចំ​និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម​៖ ​​​​​​​

ក្រុម​​ប្រមាញ់​ទីក្រុង​
ក្រុម ​Dim Sum FC

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម