ហួសចិត្ត​អ្នក​បើក​ឧទ្ធម្ភាគចក្រ​វង្វេង​ទិស​ ​ចុះ​ចត​សួរ​ផ្លូវ​អ្នក​បើក​ឡាន

  • 2017-02-17 04:04:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

អាកាសយានិក​ឧទ្ធម្ភាគចក្រ​យោធា​ម្នាក់​របស់​ប្រទេស​ ​កាហ្សាក់ស្តង់​ ​បាន​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​លើ​បណ្ដាញ​អ៊ីនធឺណិត​ហួស​ចិត្ត ក្រោយ​អាកាសយានិក​រូប​នេះ​ចុះចត​ឧទ្ធម្ភាគចក្រ​លើ​ថ្នល់​ដើម្បី​សួរ​ផ្លូវ​អ្នក​បើក​រថយន្ត។

ទាក់ទង​ទង្វើ​ខាង​លើ​ ​មាន​អ្នក​មួយ​ចំនួន​អះអាង​ថា​គាត់​ប្រហែល​ជា​សិក្ខាកាម​ដែល​កំពុង​សិក្សា​ហោះហើរ​ក្នុង​លក្ខណ​អាកាសធាតុ​អាក្រក់​ ​ឬ​ប្រព័ន្ធ​បង្ហាញ​ទិស​នៃ​ឧទ្ធម្ភាគចក្រ​របស់​គាត់​មិន​ដំណើរការ។

លើស​ពី​នេះ​ក៏​មាន​អ្នក​បន្ថែម​ថា​អាកាសយានិក​ឧទ្ធម្ភាគចក្រ​តម្រូវ​ឲ្យ​ចុះ​ចត​តាម​ការ​គួរ​ ​ប្រសិន​ជួប​នឹង​ព្យុះ​ទឹកកក​ដើម្បី​ប្រាកដ​ពី​សុវត្ថិភាព​ ​ខណៈ​ពេល​ព្យុះ​ខ្លាំង​ ​ប្រព័ន្ធ​បង្ហាញ​ទិស​របស់​ឧទ្ធម្ភាគចក្រ​ដំណើរការ​មិន​ត្រឹមត្រូវ​៕


ប្រភព៖ carscoops ប្រែ​សម្រួល៖ រដ្ឋ