កោះកុង​ឆ្ងាយ​មែន​ពិត បាន​ទៅ​ម្តង​ដក​ចិត្ត​មិន​រួច

  • 2017-02-17 04:18:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​តែ​អ្នក​ធ្លាប់​ទៅ​លេង​នៅ​ខេត្ត​កោះកុង​ទេ ទើប​ដឹង​ថា​ខេត្ត​មួយ​នេះ​មាន​ភាព​ទាក់ទាញ​និង​ស្រស់​ស្អាត​បែប​ណា។

ធ្វើ​ដំណើរ​ពី​ផ្លូវ​បំបែក​ស្រែ​អំបិល​តាម​ផ្លូវ​ជាតិ​លេខ ៤៨ ឆ្ពោះ​ទៅ​ខេត្ត​កោះកុង ចរាចរណ៍​មាន​ភាព​ស្ងប់ស្ងាត់ យូរ​ៗ​ម្តង​ទើប​ឃើញ​មាន​ឡាន​មួយៗ​ធ្វើ​ដំណើរ​ឆ្លង​កាត់។ លើ​ដង​ផ្លូវ​បត់បែន​ដូច​អន្ទង់​នេះ ភ្ញៀវ​ទេសចរ​លង់​​ជាមួយ​បរិយាកាស​ធម្មជាតិ​ដ៏​ស្រស់បំព្រង​ ​ទិដ្ឋភាព​វាលស្រែ​ចម្ការ​របស់​អ្នកស្រុក​ ​​ជើង​ភ្នំ​តូច​ធំ​មើល​ដាច់​កន្ទុយ​ភ្នែកដែលភាព​ស្រស់​ស្អាត​ទាំង​នេះ​​ពិបាក​ពិពណ៌នា។

ជា​ខេត្ត​ដែលមាន​ឆ្នេរ​សមុទ្រ​វែង​ជាង​គេជាប់ប្រទេស​ថៃ​ ខេត្ត​​កោះកុង​ជា​គោលដៅ​​ទេសចរ​ដ៏​ទាក់ទាញ​ចិត្ត​​សម្រាប់​អ្នក​ចូលចិត្ត​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ផ្សងព្រេង​​ជាមួយ​ធម្មជាតិ​ព្រៃ​ភ្នំ​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា