ដំរី​រោម​ក្រាស់ ផុត​ពូជ​ជាង​៤​ពាន់​ឆ្នាំ​ អាច​នឹង​កើត​មាន​វិញ​​ក្នុង​ពេល​​ឆាប់ៗ​នេះ

  • 2017-02-17 04:18:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ដំរី​រោម​ក្រាស់ Woolly Mammoth បាន​ផុត​ពូជ​អស់​រយៈពេល​ជាង ៤ ០០០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ឥឡូវ​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា សត្វ​ប្រភេទ​នេះ នឹង​អាច​កើត​មាន​ឡើង​វិញ នៅ​លើ​ផែនដី ក្នុង​រយៈពេល ២​ឆ្នាំ​ទៀត។

សត្វ​ដំរី​រោម​ក្រាស់ Woolly Mammoth

គួរ​ឲ្យ​ដឹង​ថា ដំរី​រោម​ក្រាស់​ប្រភេទ​នេះ បាន​ដើរ​ត្រាច់ចរ នៅ​ឯ​វាល​ឥត​ដើមឈើ នៃ​តំបន់​ស៊ីបេរី (Siberia) មុន​ពេល​ដែល​មនុស្ស​សម័យ​បុរាណ ប្រហែល​ជា​បាន​ដេញ​ប្រមាញ់​វា រហូត​ដល់​ផុតពូជ​អស់។

បច្ចុប្បន្ន គម្រោង​មួយ​ដែល​គ្រោង​ធ្វើ​ឲ្យ​ដំរី​រោម​ក្រាស់ Woolly Mammoth មាន​ជីវិត​រស់​នៅ​លើ​ផែនដី​នេះ​វិញ បាន​បង្ហាញ​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត ពូជ​ដំរី​ដែល​មាន​មាឌ​ធំ​សម្បើម​នេះ អាច​នឹង​ត្រូវ​បាន​បង្កើត​ឡើង ជា​ប្រភេទ​កូន​កាត់​រវាង ដំរី​អាស៊ី និង ដំរី Mammoth ហើយ​គេ​ប្រហែល​ជា​ឲ្យ​ឈ្មោះ​វា​ថា «Mamephant»។ វា​នឹង​ត្រូវ​បង្កើត​ឡើង​ពី DNA ដែល​ស្រង់​ចេញ​ពី​សាកសព​ដំរី Mammoth កក ដែល​គេ​បាន​រក្សា​ទុក​ជា​យូរ៕

Lyuba សត្វ​ដំរី​រោម​ក្រាស់ ដែល​គេ​រក្សា​ទុក​បាន​ល្អ​បំផុត ធ្លាប់​បង្ហាញ​ខ្លួន​នៅ​ឯ​សារមន្ទីរ Natural History ក្នុង​ឆ្នាំ​២០១៤

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង