បិទ​ការ​ទស្សនា​បរិវេណ​អង្គរ​ធំ​ពី​ម៉ោង​៤ រសៀល​ថ្ងៃ​បញ្ចាំង​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ"

  • 2017-02-17 06:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ជូន​ដំណឹង​របស់​អាជ្ញាធរ​អប្សរា បាន​ឲ្យ​ដឹង​ថា បរិវេណ​អង្គរ​ធំ​ចាប់​ពី​ម៉ោង​៤​រសៀល​ត​ទៅ នឹង​ត្រូវ​បិទ​សម្រាប់​ការ​ចូល​ទស្សនា​របស់​ភ្ញៀវ​ទេស នា​ថ្ងៃ​ទី ១៨ និង​១៩ កុម្ភៈ ២០១៧ ដែល​ជា​ថ្ងៃ​ដាក់​បញ្ចាំង​លើក​ដំបូង​នៃ​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ"។

សេចក្ដី​ជូន​ដំណឹង​នេះ ផ្ញើ​ទៅ​គ្រប់​ក្រសួង មន្ទីរ ស្ថាប័ន ពាក់​ព័ន្ធ ជាតិ​-អន្តរជាតិ សមាគម​ទី​ភ្នាក់​ងារ​ទេសចរណ៍ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ ក្រុម​ហ៊ុន​ទេសចរណ៍ ភ្ញៀវ​ជាតិ អន្តរជាតិ​ទាំង​អស់ និង​សាធារណៈ​ជន​ទាំង​អស់​ជ្រាប​ជា​ព័ត៌មាន។

តាម​សេចក្ដី​ជូន​ដំណឹង​ដែលចុះ​ហត្ថលេខា​ដោយ ឯកឧត្តម​បណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ការ​បិទ​បរិវេណ​ប្រាសាទ​អង្គរ​ធំ​មុខ​ទីលាន​ជល់​ដំរី​នៅ​ម៉ោង និង​កាល​បរិច្ឆេទ​ខាង​លើ គឺ​ដើម្បី​ធានា​បាន​នូវ​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ផលិត​ដោយ​តារា​លំដាប់​ពិភព​លោក ប្រព្រឹត្ត​ដោយ​រលូន ខណៈ ពិធី​នោះ ក៏​មាន​ការ​យាង​ប្រថាប់​ជា​ព្រះរាជាធិបតី​របស់ព្រះករុណាជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេច​ព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ នរោត្តម មុនីនាថ សីហនុផង៕

អត្ថបទ៖ ទារិកា