មិន​ធម្មតា! សូម្បី​លីគ​លំដាប់​ទី​២​អង់គ្លេស​ក៏​ចាប់​ផ្ដើម​​ប្រើ​ បច្ចេកវិទ្យា Goalline ដែរ​

  • 2017-02-17 08:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​ក្លឹប​ទាំង​អស់​នៅ​ក្របខ័ណ្ឌ​លំដាប់​ទី​២​អង់គ្លេស​ ឬ​ Championship បាន​ឯកភាព​ក្នុង​ការ​ប្រើ​បច្ចេកវិទ្យា​ Goalline នៅ​រដូវ​កាល​ក្រោយ​។​

បច្ចេកវិទ្យា​ខាង​លើ​នឹង​ផ្ដល់​ព័ត៌មាន​​ដល់​អាជ្ញាកណ្ដាល​ដើម្បី​ដឹង​​ថា​តើ​បាល់​​​ចូល​ឬ​មិន​ចូល តាម​រយៈ​សំឡេង​ញ័រ​ និង​ពាក្យ​ថា Goal នៅ​លើ​នាឡិកា​ដៃ​អាជ្ញាកណ្ដាល​ក្នុង​រយៈពេល​ត្រឹម​១​វិនាទី​ប៉ុណ្ណោះ​ ក្រោយ​បាល់​នោះ​ឆ្លង​ផុត​គំនូស​បង្គោល​ទី​។

ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​បាន​ប្រើប្រាស់​បច្ចេកវិទ្យា Goalline ប៉ុន្មាន​រដូវ​កាល​មក​ហើយ​ ហើយ​ក្របខ័ណ្ឌ​ធំៗ​មួយ​ចំនួន​ទៀត​ដូច​ជា Serie A, Ligue 1, Champions League, World Cup និង Euro សុទ្ធ​តែ​បាន​ប្រើ​ដូចគ្នា​ នៅ​ឡើយ​តែ La Liga របស់​អេស្ប៉ាញ​ប៉ុណ្ណោះ

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន