​ត្រាំ នាំ​ចៅ​ៗ ឡើង​ជិះ​ឧទ្ធម្ភាគចក្រ ទៅកន្លែង​ផលិត​​យន្តហោះ​ក្រុមហ៊ុន Boeing

  • 2017-02-18 02:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​​​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ដូណាល់​ ត្រាំ​ បណ្ដើរ​ចៅ​​ស្រី​ Arabella និង ចៅ​ប្រុស Joseph Trump ឡើង​ជិះ​ឧទ្ធម្ភាគចក្រ​​​កង​ម៉ារីន ទៅ​កាន់​រដ្ឋ​ South Carolina កាល​ពី​​ថ្ងៃ​សុក្រ​​​ម្សិល​មិញ​ ត្រូវ​បាន​អ្នក​ថត​រូប​ ផ្ដិត​ទិដ្ឋភាព​យក​មក​បង្ហាញ​។

​​តាម​សារព័ត៌មាន​​ Daily Mail លោក​ត្រាំ ជា​មួយ​ចៅ​ៗ​ បាន​ចេញ​ពី​សេតវិមាន​ ដើម្បី​​ទៅកន្លែង​ផលិត​​យន្តហោះ​របស់​​ក្រុមហ៊ុន Boeing នៅ North Charleston ។

ក្នុង​ដំណើរ​ជា​មួយ​គ្នា​នោះ​ គេ​ឃើញ កូន​ស្រី​ របស់​លោក​ប្រធានាធិបតី និង​ស្វាមី​ក៏​បាន​ឡើង​ជិះ ឧទ្ធម្ភាគចក្រ​​​កង​ម៉ារីន​ទៅ​​ជា​មួយ​គ្នា​ផង​ដែរ​។

បន្ទាប់​ពី​ ទៅ​ពិនិត្យ​មើល​ជើង​ហោះ​ហើរ​ថ្មី​​ របស់​ក្រុមហ៊ុន Boeing ក្នុង​​​រដ្ឋ​ South Carolina ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដូណាល់​ ត្រាំ​ និង​ធ្វើ​ដំណើរ​ទៅ​​កាន់​ ក្រុង​Melbourne រដ្ឋ​ Florida ដើម្បី​ជួប​ជុំ​​ពិភាក្សា​ការងារ​ជា​មួយ​អ្នក​​ថ្នាក់​ដឹក​នាំ​នៅ​ទី​នោះ​៕​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មាន រតនា

ប្រភព៖ Dailymail

អត្ថបទពេញនិយម