សួស្តី​អ្នក​បាត់ដំបង​!​ ល្ងាច​នេះ​ជួប​​កំពូល​តារា​ចម្រៀង​ ឱក សុគន្ធកញ្ញា​ នៅផ្សារ...

  • 2017-02-18 08:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចប់​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​​ Tiger Street Football Festival 2017 ថ្ងៃ​ទី​១​នា​ល្ងាច​ថ្ងៃ​សៅរ៍​ អ្នក​ខេត្ត​បាត់ដំបង​ជា​ពិសេស​បង​ប្អូន​ដែល​ស្ថិត​នៅ​ទី​រួម​ខេត្ត​បាត់ដំបង​នឹង​ទទួល​បាន​អារម្មណ៍​រំភើប​រីករាយ​តាម​រយៈ​បទ​ចម្រៀង​ពី​កំពូល​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​រូប។

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​នៅ​កម្ពុជា​​ និង​ការ​ប្រគំ​តន្ត្រី Tiger Street Football Festival 2017 ​ល្ងាច​នេះ​ចូល​រួម​សម្តែង​ដោយ​កំពូល​តារា​ចម្រៀង​ កញ្ញា​ ឱក សុគន្ធកញ្ញា​ លោក​ណុប បាយ៉ារិទ្ធ ​លោក​ ដួង វីរសិទ្ធ លោក​ នី រតនា ​និង​កញ្ញា​ សុខ សីឡាលីន។

កុំ​ភ្លេច​ចូល​ទស្សនា​ទាំង​អស់​គ្នា​ណា​ល្ងាច​នេះ​​នៅ​ផ្សារ​ទំនើប​​ភូពុយ​ ​ប៉ុន្តែ​អ្វី​ដែល​ពិសេស​ទៀត​នោះ​នៅ​ថ្ងៃ​​អាទិត្យ​ ទី​១៩​ ខែ​កុម្ភៈ​ស្អែក​នេះ​ជា​ថ្ងៃ​​​ប្រកួត​ផ្តាច់​ព្រ័ត្រ​ Tiger Street Football Festival 2017 ហើយ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​ដែល​​ចូល​រួម​ពី​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ទៀត៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម