២០​សន្លឹក​រញ្ជួយ​ឆាក​តន្ត្រី​យក្ស​​​នៅ​បាត់ដំបង​​យប់​មិញ​

  • 2017-02-19 01:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាត្រី​ទី​១​នៃ​ការ​ប្រគំ​តន្ត្រី​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​​ Tiger Street Football Festival 2017 ​នៅ​ផ្សារ​ទំនើប​ភូពុយ​​​មណ្ឌល​បាត់ដំបង​​បាន​ធ្វើ​​ឲ្យ​អ្នក​គាំទ្រ​ស្រែក​ហ៊ោ​កង​រំពង​ជា​មួយ​កំពូល​តារា​ចម្រៀង​​ កញ្ញា​ ឱក សុគន្ធកញ្ញា​ លោក​ណុប បាយ៉ារិទ្ធ ​លោក​ ដួង វីរសិទ្ធ លោក​ ជា ដាវិត ​និង​កញ្ញា​ សុខ សីឡាលីន​កាល​ពី​យប់​មិញ។

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​ ថ្ងៃ​អាទិត្យ​ទី​១៩​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ប្រកួត​ Tiger Street Football Festival 2017 ដើម្បី​ស្វែង​​រក​ក្រុម​ខ្លាំង​៦​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​​ដែល​មាន​ប្រាក់​រង្វាន់​ទូទាំង​ប្រទេស​រហូត​ដល់​១៥០០០​ដុល្លារ​អាមេរិក។​ ក្រៅ​ពី​ភាព​សប្បាយ​រីក​រាយ​​​នឹង​ការ​ប្រកួត​បាល់ទាត់​ ល្ងាច​នេះ​ក៏​មាន​កំពូល​តារា​ចម្រៀង​ជា​ច្រើន​រូប​ទៀត​​​សម្តែង​ជូន​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​ដូច​ជា​លោក​ ខេមរៈ សីរីមន្ត ​កញ្ញា​ សុគន្ធ នីសា ​កញ្ញា​ ទេព បូព្រឹក ​លោក​​ នៅ រតនា ​និង​កញ្ញា​ ឈីន រតនៈ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី