ព្រះមហាក្សត្រ​ និង Angelina Jolie ក្នុង​សកម្មភាព​សម្ពោធ​រឿង​ "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ារបស់​ខ្ញុំ​" យប់មិញ

  • 2017-02-19 02:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​សម្ពោធ​រឿង​ "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​" របស់​អ្នក​ស្រី​ Angelina Jolie ​ដែល​​ជា​ការ​ចង​ចាំ​ដ៏​ឈឺ​ចាប់​បំផុត​ របស់​កុមារី​ អ៊ឹង លួង​ ក្នុង​របប​ខ្មែរ​ក្រហម​ ១៩៧៥-១៩៧៩នោះ មាន​ការ​ចូលរួមយ៉ាង​ខ្ពង់​ខ្ពស់​ពីព្រះករុណាជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ព្រះវររាជមាតាជាតិ​ខ្មែរ នរោត្តម មុនីនាថ សីហនុ ព្រម​ទាំង​ភ្ញៀវ​ជាតិ​ អន្តរជាតិ​ ប្រមាណជាង​២ពាន់​នាក់​នៅ​ទីលាន​ជល់​ដំរី។

"មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​" មិន​មែន​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ប្រវត្តិសាស្រ្ត​អាក្រក់​ របស់​ខ្មែរ​ឡើយ តែ​អ្នកស្រី Angelina Jolie ថា​ការផលិត​រឿង​នេះ គឺ​ជា​ការ​ចង​ចាំ​ និង​រំលឹក​នៃ​ការ​តស៊ូ​ រើបំរាស់ របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ កាល​​សម័យ​នោះ​ ក៏​ដូចជា​ភាព​ស្រស់​ស្អាត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងភាព​ប៉ិនប្រសប់​ នៃ​ការ​សម្តែង​របស់​ជនជាតិ​ខ្មែរ ព្រមទាំង​ឧទ្ទិស​វិញ្ញាណ​ក្ខន្ឌ ដល់​ជន​រង​គ្រោះ​កំឡុង​របប​ខ្មែរ​ក្រហម​នោះ។

សូមទស្សនា​វីដេអូ

ខាង​ក្រោម​នេះ​ ជា​សកកម្មភាព​សម្ពោធរឿងកាលបីយប់មិញ៖

អត្ថបទ៖ ថា ម៉ាលីដា