ព្រឹក​នេះ​ Tiger Street Football Festival 2017 ចាប់​ផ្តើម​វគ្គ​១៦​ក្រុម​ចុង​​ក្រោយ​

  • 2017-02-19 03:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​អស់​រយៈ​ពេល​មួយ​ថ្ងៃ​ពេញ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ម្សិល​មិញ​ ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​ Tiger Street Football Festival 2017 ​ឈាន​ដល់​វគ្គ​​១/​៨​ ឬ​១៦​ក្រុម​ចុង​ក្រោយ​ហើយ​ដើម្បី​ស្វែង​រក​៨​ក្រុម​ឡើង​វគ្គ​បន្ត។

ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​​ត្រូវ​ប្រកួត​នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​១៩​ ខែ​កុម្ភៈ​នេះ​ដើម្បី​​ស្វែង​រក​​៨​ក្រុម​ចុង​ក្រោយ​បន្ត​ដំណើរ​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ និង​វគ្គ​៤​ក្រុម​ចុង​ក្រោយ​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នា​​ល្ងាច​នេះ​ថ្ងៃ​អាទិត្យ​នេះ។

នៅ​មណ្ឌល​បាត់ដំបង​នេះ​​ត្រូវ​ជ្រើស​រើស​៦​ក្រុម​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។ ៤​ក្រុម​ដែល​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ទទួល​បាន​កៅអី​ឡើង​ទៅ​​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​​នៅ​រាជ​ធានី​ភ្នំពេញ​តែ​ម្តង​ ប៉ុន្តែ​ក្រុម​ទាំង​៤​នេះ​ត្រូវ​ប្រកួត​គ្នា​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​ផ្តាច់​ព្រ័ត្រ​ដើម្បី​ស្វែង​រក​ចំណាត់​ថ្នាក់​ពី​លេខ​១​ដល់​លេខ​៤​ប្រចាំ​មណ្ឌល​បាត់ដំបង។ ចំពោះ​២​ក្រុម​ទៀត​ត្រូវ​ជ្រើស​រើស​ចេញ​ពី​ក្រុម​ធ្លាក់​ទាំង​អស់​ដែល​គិត​ទៅ​​លើ​លទ្ធផល​ល្អ​ជាង​គេ​បើ​​ប្រៀប​ធៀប​នឹង​​ក្រុម​ធ្លាក់​ផ្សេង​ៗ​ទៀត។ សូម​បញ្ជាក់​ថា​ មណ្ឌល​បាត់ដំបង​នេះ​មាន​ក្រុម​ចូល​រួម​យ៉ាង​ច្រើន​កុះករ​រហូត​ដល់​៦៨​ក្រុម។

​ប្រាក់​រង្វាន់

​រង្វាន់​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្របខ័ណ្ឌ​តំបន់

  • ចំណាត់​ថ្នាក់​លេខ​១ ​ទទួល​បាន ១៥០០​ដុល្លារ ​

  • ចំណាត់​ថ្នាក់​លេខ​២​ទទួល​បាន​ ១ ០០០​ដុល្លារ

  • ចំណាត់​ថ្នាក់​​លេខ​៣​ទទួល​បាន​៥០០​ដុល្លារ និង​

  • ចំណាត់​ថ្នាក់​លេខ​៤​ទទួល​បាន​២០០​ដុល្លារ

រង្វាន់​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​

  • ជើងឯក​ទទួល​បាន​ ១៥០០០​ដុល្លារ​

  • ជើង​ឯក​រង​ទទួល​បាន​ ៥០០០​ដុល្លារ​

  • ក្រុម​លេខ​៣​ ទទួល​បាន​២៥០០​ដុល្លារ​

  • ក្រុម​លេខ​៤​​ទទួល​បាន១០០០ ​ដុល្លារ​

អត្ថបទ៖ ជាន ចាន់រ៉ា