Bale ទើប​​ជា​​ពី​​របួស ស៊ុត​​១​​ ជើង​​ឲ្យ Real បន្ត​​ឈរ​​កំពូល​​តារាង LLG

  • 2017-02-19 03:25:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​អវត្តមាន​​លើ​​ទីលាន​តាំង​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ខ្សែ​ប្រយុទ្ធ​ឆ្នើម Gareth Bale ទើប​បាន​ចូល​លេង​​លើក​ដំបូង និង​អាច​រក​គ្រាប់​បាល់​ឲ្យ Real Madrid បន្ត​កាន់​កាប់​កំពូល​តារាង Laliga ។

កីឡាករ​វ័យ ២៧ ឆ្នាំ​រូប​នេះ ស៊ុត​បាន​១ គ្រាប់​យ៉ាង​ល្អ​នៅ​នាទី ៨៨ ចំណែក​មួយ​គ្រាប់​តង់​ទី​មួយ​នាទី ៣៣ រក​បាន​ដោយ​ខ្សែ​បម្រើ Alvaro Morata ដែល​បញ្ជូន​ដោយ​មិត្ត​រួម​ក្រុម Isco ពេល​ប៉ះ​ជាមួយ​ក្រុម Espanyol យប់​មិញ​នៅ​ទឹក​ដី Bernabéu ចប់​ការ​ប្រកួត Real Madridឈ្នះ ២-០ ។

លទ្ធផល​នេះ ជួយ​ឲ្យ​ក្រុម​យក្ស​អេស្ប៉ាញ Real Madrid បន្ត​ឈរ​កំពូល​តារាង​ក្រប​ខណ្ឌ​លីគ​កំពូល​អេស្ប៉ាញ Laliga សប្តាហ៍​ទី ២៣ មាន ៥២ ពិន្ទុ​តាម​ពី​ក្រោយ ៤៨ ពិន្ទុ​ដោយ​ក្រុម​គូ​ប្រជែង​ធំ Barcelona ដែល​នឹង​ត្រូវ​ធ្វើការ​ប្រកួត​ជាមួយ​ក្រុម Leganes នៅ​យប់​នេះ​ម៉ោង ២:៤៥នាទី៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រក្សា