ប្រទេស​កម្ពុជា​​អាច​នឹង​​​មាន​​​ភ្លៀង​កក់​ខែ ពី​ថ្ងៃ​ទី ២៣ ដល់ ២៥ កុម្ភៈ​​

  • 2017-02-19 04:13:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឱ្យដឹង​នៅថ្ងៃ​ទី១៩កុម្ភៈ​នេះថា ចាប់ពី​ថ្ងៃទី​២៣ ដល់ ២៥​កុម្ភៈ អាចនឹង​មាន​ភ្លៀងកក់​ខែ​ក្នុង​ក្របខណ្ឌ​ស្ទើ​រទូទាំង​ប្រទេស។ ក្រសួង​បញ្ជាក់​ថា ជ្រលង​សម្ពាធ​ខ្ពស់ និងខ្យល់​មូសុង​ឦសាន​ខ្សោយ បាននឹង​កំពុង​គ្រប​ដណ្តប់​លើ​កម្ពុជា។ ដូច្នេះ​ក្រសួង​បាន​ព្យាករណ៍​ឃើញថា កម្ពុជា​មាន​សីតុណ្ហភាព​អប្បបរមាពី ២៣ ទៅ២៥​អង្សារសេ និង​អតិបរមា ពី៣២ ទៅ៣៤​អង្សារសេ។

រូបភាព៖ hpka.net

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ក៏​បាន​ផ្ដាំ​ផ្ញើរ​ទៅ​សាធារណជន និង​បង​ប្អូន​ប្រជាកសិករ​ដែល​នៅ​ជន​បទ​ផង​ដែរ​ឲ្យ​ សូម​ឲ្យ​ប្រមូល​កសិផល​​ទុក​ដាក់​ឲ្យ​បាន​ទាន់​ពេល​វេលា៕

សូមអាន​សេចក្ដី​ជូន​ដំណឹងលម្អិត​នៅ​ខាង​ក្រោម​នេះ

អត្ថបទ៖ រក្សា