ចំនួន​អ្នក​គាំទ្រ​ Barca នៅ​ប្រកួត​យប់​មិញ​ជាប់​កំណត់ត្រា​តិច​បំផុត​រដូវ​កាល​នេះ

  • 2017-02-20 02:16:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជ័យ​ជម្នះ​របស់​ Barcelona លើ​ Leganes ​មាន​ចំនួន​អ្នក​គាំទ្រ​ទៅ​ទស្សនា​ផ្ទាល់​ប្រមាណ​ ៦៣,៣៧៨​នាក់​ប៉ុណ្ណោះ​ បើ​ទោះ​ជា​​កីឡដ្ឋាន​ Nou Camp អាច​ផ្ទុក​ចំណុះ​បាន​ ៩៩,៣៥៤​នាក់​ក៏​ដោយ។

តួ​លេខ​ខាង​លើ​​គឺ​តិច​បំផុត​សម្រាប់​ការ​ប្រកួត​ក្នុង​ទឹកដី​នៅ​ក្របខ័ណ្ឌ​ La Liga រដូវ​កាល​នេះ។ ​មុន​ការ​ប្រកួត​យប់​មិញ​កំណត់ត្រា​​អ្នក​គាំទ្រ​ចូល​រួម​តិច​បំផុត​នៅ​លីគ​​គឺ​កាល​ពី​ប្រកួត​បើក​រដូវ​កាល​រវាង​ Barca និង​ Real Betis ដែល​កាលណោះ មាន​អ្នក​គាំទ្រ​ចូល​រួម ៦៥,៣៧១​នាក់។

ទោះ​ជា​យ៉ាង​ណា​ដោយ​ ចំនួន​អ្នក​គាំទ្រ​ការ​ប្រកួត​ ទល់​នឹង​ Leganes នៅ​គ្រាន់​បើ​ជាង​ការ​ប្រកួត​ Copa del Rey ទល់​នឹង Real Sociedad ដែល​បើ​តាម​តួ​លេខ​គឺ​មិន​ដល់​៦​ម៉ឺន​នាក់​ផង​ (៥៨,៥៦០​នាក់)៕

ប្រភព៖ Sport English   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី