បរទេស​២​រូប​ដែល​មាន​ Original Song ជា​បទ​ខ្មែរ បាន​ស្ដាប់​នៅ?

  • 2017-02-20 03:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យ​ចម្រៀង​តែង​និពន្ធ​ថ្មី​នៅ​កម្ពុជា​កាន់​តែ​រីក​ចម្រើន​ឡើង​ស្រប​ពេល​ដែល​អ្នក​ចម្រៀង​ ​និង​អ្នក​​និពន្ធ​ងាក​មក​ច្រៀង​ និង​និពន្ធ​បទ​ភ្លេង​ដែល​មិន​ចម្លង​គេ​វិញ។ ក្នុង​នោះ​ក៏​មាន​ការ​ចូល​រួម​ពី​ចំណែក​ពី​ជន​បរទេស​២​រូប​ ដែល​ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ស្នេហា​អក្សរសាស្ត្រ​ និង វប្បធម៌​ខ្មែរ។

លោក​ Bernie Roy មាន​សញ្ជាតិ​អាមេរិក​ និង​ជា​អតីត​គ្រូ​ភាសា​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ លោក​បាន​សហការ​ជា​មួយ​មិត្ត​របស់​លោក​ដើម្បី​ផលិត​ចម្រៀង​ថ្មី​មួយ​បទ​មាន​ចំណង​ជើង​ថា "វិលវិញBaby"​ មុន​ពេល​ដែល​លោក​លា​ចាក​លោក​កាល​ពី​ចុង​ខែ​មករា​នេះ។

លោក Jeremie ជា​ជន​ជាតិ​បារាំង​ដែល​ប្រិយមិត្ត​ស្គាល់​ថា​ជា​វិចិត្រករ KC Khmer Cartoon ក៏​មាន​បទ​ខ្មែរ​ផ្ទាល់​ខ្លួន​ដែរ​គឺ​បទ "ខ្ញុំ​ស្រលាញ់​កម្ពុជា" ឬ "I Love Cambodia" ដែល​ត្រូវ​បានផលិត​ដោយ​លោក អ៊ែររាជ។

តោះ​! ស្តាប់​បទ​ខ្មែរ​របស់​បរទេស​បន្តិច​មើល៍

អត្ថបទ៖ សុខណា

អត្ថបទថ្មី