ភ្ញាក់ផ្អើល​ខ្លាំង​ពេល​ដឹង ប្រធានាធិបតី​រុស្ស៊ី Vladimir Putin មាន​ទ្រព្យសម្បត្តិ​ច្រើន​យ៉ាង​នេះ

  • 2017-02-20 03:36:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Vladimir Putin បាន​កើត​នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​១៩៥២ ដោយ​បច្ចុប្បន្ន​មាន​អាយុ​៦៤​ឆ្នាំ។ លោក​គឺ​ជា​អ្នក​នយោបាយ​ជនជាតិ​រុស្ស៊ី ដែល​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី តាំង​ពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១២ មក​ម្ល៉េះ។

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin

បើ​យោង​តាម​គេហទំព័រ The Richest ប្រធានាធិបតី​ដ៏​មាន​អំណាច​រូប​នេះ មាន​ទ្រព្យសម្បត្តិ​ច្រើន​មិន​ចាញ់​អ្នក​ជំនួញ ឬ​ស្ថាបនិក​ក្រុមហ៊ុន​ល្បីៗ និង​ធំៗ នៅ​លើ​ពិភពលោក​ប៉ុន្មាន​ឡើយ។ ក្នុង​នោះ​ដែរ The Richest បាន​បង្ហាញ​ឲ្យ​ដឹង​ថា លោក Putin មាន​ទ្រព្យសម្បត្តិ រហូត​ដល់​ទៅ ៧០ពាន់​លាន​ដុល្លារ​ឯណោះ។

ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ បាន​មក​ពី​ការ​វិនិយោគ​នានា រួម​ទាំង ប្រេង និង ហ្គាស ផង​ដែរ ដែល​ធ្វើ​ឲ្យ​លោក​ជាប់​ចំណាត់​ថ្នាក់ លេខ​៦ ក្នុង​ចំណោម​បុគ្គល​សម្បូរ​ទ្រព្យ​បំផុត លើ​ពិភពលោក នៅ​ក្នុង​ឆ្នាំ​២០១៧ នេះ៕

ប្រភព៖ The Richest   ប្រែ​សម្រួល៖ សេង ឡុង