Neymar នឹង​ឡើងតុលាការ​សាជា​ថ្មី​ជុំ​វិញ​បទ​ល្មើស​ពុក​រលួយ​

  • 2017-02-21 00:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បាន​ចាញ់​ក្ដី​ការ​​​ប្ដឹងឧទ្ធរណ៍​ ហើយ​​ត្រូវ​ចូល​តុលាការ​សាជាថ្មី​ជុំ​វិញ​បញ្ហា​ពុករលួយ​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​រូប​គេ​មក​កាន់​ Barcelona កាល​ពី​៤​ឆ្នាំ​មុន។​

Neymar និងឪពុក

ក្លឹប​ Barcelona, ក្លឹប Santos និង​ក្រុម​ហ៊ុន​របស់​ឪពុកម្ដាយ​ Neymar ក៏​​បាន​ចាញ់​បណ្ដឹង​ឧទ្ធរណ៍​​ហើយ​ត្រូវ​ចូល​សវនាការ​ដូចគ្នា។​ តាម​ច្បាប់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ និង​ឪពុក​បង្កើត​អាច​ប្រឈម​មុខ​ នឹង​ការ​ជាប់​ពន្ធនាគារ​ចំនួន​ ២​ឆ្នាំ​ ហើយ​ពិន័យ​ជា​ប្រាក់​ ១០​លាន​អឺរ៉ូ​ ប៉ុន្តែ​ដោយ​សារ​ជា​បទ​ល្មើស​លើក​ទី​១​ដូច្នេះ​ពួក​គេ​អាច​គេច​ផុត​ពី​ការ​ដាក់​ពន្ធនាគារ។

ចំពោះ​ Barcelona វិញ​ត្រូវ​កាត់​ទោស​ឲ្យ​បង់​​ជា​ប្រាក់​ ៩​លាន​អឺរ៉ូ​ ហើយ​ ក្លឹប​ Santos ត្រូវ​បង់​​ចំនួន​ ៧​លាន​អឺរ៉ូ​ដែរ​ ជុំវិញ​សំណុំ​រឿង​ពុក​រលួយ​ការ​ផ្ទេរ​ Neymar នេះ៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ វីរ័ត្ន