ក្ដៅៗ!​​​ ធ្លាក់​ឆេះ​យន្តហោះ​លើ​​ផ្សារ​ទំនើប​គួរ​ឲ្យ​រន្ធត់​នៅ​ទីក្រុង​ម៉ែលប៊ន

  • 2017-02-21 01:34:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​នៅ​មុន​នេះ​បន្តិច ​មាន​យន្តហោះ​​ធន់​ស្រាល​​មួយ​​គ្រឿង​ដឹក​មនុស្ស​​៥​នាក់ ​បាន​ធ្លាក់​​ឆេះ​លើ​ផ្សារ​​ទំនើប​​មួយ​​ក្បែរ​ព្រលាន​យន្តហោះ ខាង​ក្រៅ​​​ទីក្រុង​ម៉ែលប៊ន ប្រទេស​អូស្ត្រាលី បង្ក​ការ​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង។

ភ្លាម​​ៗ​ក្រោយ​កើត​មាន​ហេតុ ​គេ​ឃើញ​ផ្សែង​ខ្មៅ​ខ្មួលខ្មាញ់​​បាញ់​​ទៅ​លើ​អាកាស​ចេញ​​ពី​ផ្សារ​ទំនើប​​នៅ​ក្បែរ​ព្រលាន​​ Essendon ខណៈ​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​កំពុង​​ដុតដៃដុតជើង​បើក​ប្រតិបត្តិការ​ជួយ​សង្គ្រោះ។

​បើ​តាម​​ការ​បញ្ជាក់​របស់​មេ​ប៉ូលិស​រដ្ឋ Victoria លោក​ Lisa Neville ​ប្រាប់​ថា​នៅ​លើ​យន្តហោះ​មាន​​មនុស្ស​ចំនួន​​៥​នាក់​មិន​ទាន់​ដឹង​ថា​ស្លាប់ ឬ​រស់​នៅ​ឡើយ​ទេ ​ដោយ​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ King Island នៃ​រដ្ឋ Bass Strait។ ប្រភព​​ដដែល​​បន្ត​ថា ​​ឧបទ្ទវហេតុ​​បាន​កើត​ឡើង​​នៅ​ម៉ោង​​៩​ព្រឹក​​ម៉ោង​ក្នុង​តំបន់ (ត្រូវ​នឹង​​ម៉ោង​​៦​ព្រឹក​​នៅ​កម្ពុជា) ដោយ​​ផ្សារ​ទំនើប​ Direct Factory Ourtlet ទើប​បើក​ដំណើរ​ការ​បាន​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ។

មក​ទល់​ពេល​នេះ​ គេ​មិនទាន់​ដឹង​​មូល​ហេតុការណ៍​​ធ្លាក់​នេះ​នៅ​ឡើយ​ទេ ដោយ​កំពុង​​សង្គ្រោះ​និង​ស៊ើបអង្កេត៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី