មើល Angelina Jolie នាំ​កូន​ៗ​សាក​អាពីង​ស្រុក​ខ្មែរ មុន​ឆ្លើយ​ពាក្យ​មួយ​ឃ្លា!

  • 2017-02-21 03:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​ពេល​ដែល​ទៅ​ដល់​ប្រទេស​ថ្មី​ណា​មួយ ពួក​គេ​តែងតែ​ចង់​សាក​អាហារ​​ថ្មីៗ​នៅ​ទីនោះ។ មិន​ខុស​គ្នា Angelina Jolie ដែល​កំពុង​នៅ​ស្រុក​ខ្មែរ​ ក៏​បាន​សាក​សត្វ​អាពីង​ដែល​ប្រជាជន​យើង​មួយ​ចំនួន​ចូល​ចិត្ត​ ខ្លះ​ក៏​ខ្លាច​ដែរ។

នៅ​ក្នុង​ប្រទេស​កម្ពុជាពេល​នេះ Angelina បាន​ចាកចេញ​ពី​ការ​ចោទ​សួរ​រឿង​ផ្ទាល់​ខ្លួន​ ហើយ​បែរ​​មក​នាំ​កូន​ៗ ​មក​ភ្លក់​រសជាតិ​អាហារ​ក្នុង​ប្រទេស​សម្បូរ​ដើម​ត្នោត​នេះ​វិញ​ម្ដង។ ចំណាយ​ពេល​រៀន​ធ្វើ​ធ្វើ​ម្ហូប​ខ្មែរ Angelina និង​កូន​ៗបាន​ចាប់​អាពីង​ បន្ទាប់​មក​ពួក​គេ​បាន​នាំ​គ្នា​សាក​ម្នាក់​ម្ដង​ៗ ក្នុង​នោះ​ក៏​មាន​ពិធី​ការិនី BBC ចូលរួម​ដែរ។

ក្រោយ​ដាក់​ចូល​មាត់ Angelina បាន​និយាយ​សរសើរ​ទាំង​ទឹក​មុខ​ប្លែក​​ថា៖ "វា​ពិត​ជា​មាន​រសជាតិ​ឆ្ងាញ់" ឯ ​ពិធី​ការិនី BBC ក៏​ថា​ អាពីង​ឆ្ងាញ់​ដែរ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម