រុស្សី​​បង្កើត​មីស៊ីល​ឆ្លង​ទ្វីប​ថ្មី​ អាច​ទម្លុះ​ខែល​អាមេរិក​គ្រប់​ប្រភេទ

  • 2017-02-21 04:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មីស៊ីល​ឆ្លង​ទ្វីប​​ទើប​​បង្កើត​ថ្មី​ដ៏​មហិមា​របស់​រុស្ស៊ី​ មានសមត្ថភាព​អាច​ជ្រែក​ទម្លុះ​​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​អាមេរិក​គ្រប់​ប្រភេទ​បាន​ហើយ​។ នេះ​បើ​តាម​ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី​លោក  Dmitry Rogozin បាន​ថ្លែង​​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

មីស៊ីល​ឆ្លងទ្វីប​រុស្ស៊ីប្រភេទ RS-18 (SS-19 Stiletto)

លោក​បាន​​មាន​ប្រសាសន៍​​នៅ​ក្នុង​កម្មវិធី​មួយ​​របស់​ប៉ុស្តិ៍​ទូរទស្សន៍​ Rossiya ​ថា​ កម្លាំង​កំញើញ​​នុយក្លេអ៊ែរ​របស់​រុស្ស៊ី ត្រូវ​បាន​ផលិត​ឡើង​មាន​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា រួម​ទាំង​មីស៊ីល​ប្រភេទ Voyevoda សម័យ​​សូវៀតផង​។ ឥឡូវ​នេះ​​រុស្ស៊ី​កំពុង​​វិវឌ្ឍ​មីស៊ីល​​ទំនើប​ថ្មី​បន្ថែម។

ប្រភព​ខាង​លើ​​បង្ហើប​ថា​ «ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​របស់​អាមេរិក ​គឺ​លែង​ជា​ឧបសគ្គ​ចំពោះ​រុស្ស៊ី​ទៀត​ហើយ។ យើង​​អាច​កម្ទេច​ប្រព័ន្ធ​ការពារ​នេះ​បាន​យ៉ាង​ងាយ។»

ចំពោះ​វិស័យ​ឧទ្ធម្ភាគចក្រ​ល្បឿន​លឿន​វិញ ​រុស្ស៊ី​ក៏​មិន​​ចាញ់​អាមេរិក​ដែរ។ ឧទ្ធម្ភាគចក្រ​ទើប​បង្កើត​ថ្មី​អាច​មាន​ល្បឿន​​លឿន​​​ដូច​នាវា គឺ​​៤០៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​​ ផ្អែក​តាម​ការ​តេស្ដ​សាកល្បង​ឆ្នាំ​មុន ហើយ​ការ​ផលិត​ឧទ្ធម្ភាគចក្រ​ធំៗ​នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១៨​​ ខាង​មុខ​នេះ​។

ចំណែក​​រថក្រោះ​រុស្ស៊ី​ជំនាន់​ថ្មី​ប្រភេទ​ Armata គឺ​ខ្លាំង​ជាង​រថក្រោះ​អាមេរិក អឺរ៉ុប និង​​អ៊ីស្រាអែល​ទៅ​ទៀត​ចំពោះ​​លក្ខណសម្បត្តិ​បច្ចេកទេស​របស់​វា៕

មីស៊ីល​ឆ្លងទ្វីប​រុស្ស៊ីប្រភេទ RS-24 Yars (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
មីស៊ីល​ឆ្លងទ្វីប​រុស្ស៊ីប្រភេទ RS-24 Yars (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

ប្រភព៖ RT   ប្រែ​សម្រួល៖ ឡេង ភារុណ