លក្ខណៈ​ពិសេស​ នៃ​​​បណ្ណ​សម្គាល់ និង​បណ្ណ​បើក​បរ​យានយន្ត​ទម្រង់​​ថ្មី​

  • 2017-02-21 04:10:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ថ្មី​ៗ​នេះ​​​ បាន​ជម្រាប​​ជូន​ដល់​សាធារណជន​ អំពី​​​លក្ខណៈ​ពិសេស​​​ នៃ​បណ្ណ​​សម្គាល់​យានយន្ត​ និង​បណ្ណ​បើក​បរ​យាន​យន្ត​ទម្រង់​ថ្មី​។ លក្ខណៈ​ពិសេស​នោះ​គឺ​៖

  • ទម្រង់​បណ្ណ​ប្រភេទ​ថ្មី មាន​ភាព​ស្វិត មិន​ងាយ​ហែក មិន​ជ្រាប​ទឹក​

  • មាន​ QR Code សម្រាប់​​ផ្ទៀង​ផ្ទាត់​​ភាព​មិន​​ត្រឹម​ត្រូវ​នៃ​ទិន្នន័យ​

  • មាន​ស្រទាប់​ UV ការពារ​ការ​ក្លែង​បន្លំ​​សន្លឹក​បណ្ណ​

  • លឿន​៖ ម៉ាស៊ីន​​​​បោះពុម្ព​តូច​ មាន​តម្លៃ​សមរម្យ​ បាន​តម្លើង​​គ្រប់​មន្ទីរ​រាជ​ធានី​-ខេត្ត​ ច្រក​ចេញ​ចូល​​តែ​មួយ​ និង​- - ហាង​លក់​​ទោចក្រយាន​យន្ត​ ហើយ​អាច​បោះ​ពុម្ព​ និង​ប្រគល់​ជូន​ ម្ចាស់​បណ្ណ​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។

គួរ​រំលឹក​ដែរ​ថា ក្រោយ​ការ​ដាក់​ដំណើរ​ការ​ ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​ ចុះ​បញ្ជី​​យាន​​ជំនិះ ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​ជំនិះ និង​ផ្ដល់​បណ្ណ​បើក​បរ​យាន​យន្ត​។ សកម្មភាព​ទាំង​នោះ បាន​​​ផ្ដល់​សេវា​ងាយ​ស្រួល ឆាប់​រហ័ស​ ព្រម​ទាំង​លុប​បំបាត់​ ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ និង​ទទួល​បាន​ការ​សរសើរ​ពី​សាធារណ​ជន​​ផង​ដែរ៕ ​​

អត្ថបទ៖ មាន រតនា

អត្ថបទពេញនិយម