​ចំណេញ ៣ ពាន់​ដុល្លារ​ទៀត បើ​ទិញ Ioniq ចោល​ ​Prius​

  • 2017-02-21 06:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​កូរ៉េ​ខាង​ត្បូង​ ​Hyundai​ ​ទើប​បញ្ចេញ​ម៉ូដែល​ ​Ioniq​ ​ដំណើរការ​ដោយ​ប្រព័ន្ធ​អគ្គិសនី​ពាក់​កណ្ដាល​ម៉ាស៊ីន​សាំង​ ​(Hybrid)​ ​ដែល​មតិ​ជា​ច្រើន​អះអាង​ថា​ជា​គូរ​ប្រជែង​ដ៏​ខ្លាំង​ជា​មួយ​ ​Toyota Prius។

Ioniq​

Ioniq​ ​មាន​បែងចែក​ជា​ ​៣​ ​ជម្រើស​ ​គឺ​ម៉ាស៊ីន​សាំង​ ​ពាក់​កណ្ដាល​អគ្គិសនី​ ​(Hybrid), ម៉ាស៊ីន​សាំង​ ​ពាក់​កណ្ដាល​អគ្គិសនី​អាច​សាក​បន្ថែម​ ​(Plugin Hybrid) និង​ប្រភេទ​ដំណើរការ​ដោយ​អគ្គិសនី​ទាំង​ស្រុង​ ​(All Electric)។ ផលិត​សម្រាប់​ប្រើប្រាស់​បែប​សន្សំសំចៃ​ ​Ioniq​ ​មាន​ម៉ាស៊ីន​ចំណុះ​ ​១,៦​ ​លីត្រ​ ​កម្លាំង​ ​១៣៩​ ​សេះ​ ​និង​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ភ្លោះ​ ​៦​ ​វគ្គ។

ចំពោះ​តម្លៃ​ ​Ioniq​ ​​ទាំង​ ​៣​ ​ម៉ូដែល​មាន​ចន្លោះ​ចាប់​ពី​ ​២២ ២០០​ ​ដុល្លារ,​ ​២៣ ៩៥០​ ​ដុល្លារ​ ​និង​ ​២៧ ៥០០​ ​ដុល្លារ​ ​ហើយ​តម្លៃ​នេះ​គឺ​ទាប​ជាង​ ​Prius​ ​(ម៉ូដែល​ ​២០១៧)​ ​ប្រមាណ​ ​២ ៥៣៥​ ​ដុល្លារ​ ​(តម្លៃ​បរទេស)៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ រដ្ឋ