វីដេអូ​ក្មេង​ស្រី​ស៊ីរី​ កប់​ក្រោម​គំនរ​​ថ្ម​បាំង​ជិត​នៅរស់​ កំពុង​រំជួលចិត្តគ្រប់គ្នា​

  • 2017-02-21 07:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​តូច​ជនជាតិ​ស៊ីរី​ម្នាក់ ​ត្រូវ​បាន​គេ​ជីក​គាស់​កកាយ​ចេញ​ពី​កម្ទេច​​ថ្ម​តូច​ៗ​ទាំង​នៅ​មាន​ជីវិត​ បន្ទាប់​ពី​ផ្ទះ​​នាង​​​​ត្រូវ​បាន​ទម្លាក់​គ្រាប់​បែក​​លើ ​កាល​ពី​ថ្ងៃ​ម្សិលមិញ​​នៅ​ទីក្រុង Damacas។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​​មាន​ការ​ភ្ញាក់​ផ្អើល​ផង​ អាណិត​ផង និង​ត្រេក​អរ​ ពេល​ឃើញ​នាង​​អាច​មាន​ជីវិត​​រស់​នៅ។ បើ​តាម​​ប្រភព​ពី​​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ស៊ីរី​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​​​បញ្ជាក់​ថា មនុស្ស​​ចំនួន​១០​នាក់ ​បាន​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​ដោយ​កង​កម្លាំង​ប្រធានាធិបតី​អាសាដ លើ​ក្រុម​ភេរវ​ក​នេះ។

វីដេអូ​​ជួយ​សង្គ្រោះ​កុមារ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ក្រុម​ស្ម័គ្រចិត្ត​ការពារ​​ប្រជាជន​​ស៊ីរី​ ឬ​ហៅ​ថា White Helmets បាន​បង្ហាញ​កុមារ​រងគ្រោះ​ត្រូវ​គេ​ទាញ​ចេញ​ពី​គំនរ​ថ្ម​ទាំង​រស់​​មិនគួរ​ឲ្យជឿ​ក្នុង​​សង្កាត់ Tishreen។ ភ្លាម​ៗ​គេ​បាន​យក​នាង​​ទៅ​ព្យាបាល​ហើយ៕ សូមទស្សនាវីដេអូ​ខាង​ក្រោម៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម