Pep ​ថា​ Man City ​​​ញញើត​ខ្សែ​ប្រយុទ្ធ​​​ក្រុម​ Monaco ​២​​នាក់​យប់​នេះ

  • 2017-02-21 09:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការ​ Pep Guardiola ​របស់​ក្រុម​ Manchester City ​បាន​លើក​ឡើង​ថា ​ក្រុម​មេឃ​ខៀវ​របស់​លោក​ ខ្លាច​ញញើត​ខ្សែ​ប្រយុទ្ធ​២​នាក់​របស់​ក្រុម​ AS Monaco ​​គឺ​ Radamel Falcao ​និង​ Valere Germain ​ក្នុង​ជំនួប​ UEFA Champions League ​វគ្គ​១៦​ក្រុម​ ជើង​ទី​១ ​នៅ​កីឡដ្ឋាន​ Etihad ​វេលា​ម៉ោង​​ ០២:៤៥​នាទី​យប់​នេះ។

អ្នកចាត់ការ​ Pep Guardiola ​របស់​ក្រុម​ Manchester City

ក្រុម​​ដែល​កំពុង​ឈរ​លេខ​១ ក្នុង​តារាង​ Ligue 1 ​របស់​បារាំង​ Monaco ​​​បាន​ស៊ុត​បញ្ចូល​ទី​គេ​សរុប​ ៧៦​គ្រាប់​ហើយ​រដូវ​កាល​នេះ​ និង​ជា​ចំនួន​មួយ​ច្រើន​ជាង​ក្រុម​ណាៗ​ទាំង​អស់​ នៅ​លីគ​កំពូល​អឺរ៉ុប​ទាំង​៥ ខណៈ​ដែល​​អតីត​កីឡាករ​ក្រុម​ Chelsea ​និង​ Manchester United ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កូឡុំប៊ី​ Falcao ​​២៨​ប្រកួត ​ស៊ុត​បាន​​​២២​គ្រាប់ ហើយ​ក្រៅ​ពី​នោះ​​កីឡាករ​បារាំង​វ័យ​២៦​ឆ្នាំ​​ Germain ​ក៏​រក​បាន​ច្រើន​គ្រាប់​ផង​ដែរ។

Pep ​បាន​និយាយ​ក្នុង​សន្និសីទកាសែត​ម្សិល​មិញ​ថា៖ "ខ្សែ​ប្រយុទ្ធ​របស់​ពួកគេ​ Falcao ​និង​ Germain ​គឺជា​អ្នក​ពិឃាដ​​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។ ខ្សែ​ការពារ​​ក្រោម​របស់​គេ លេង​​ដូច​បម្រើ​​ស្លាប ​ហើយ​ខ្សែ​បម្រើ​ស្លាប ​លេង​ដូច​បម្រើ​ប្រយុទ្ធ។ ពួកគេ​ជា​ក្រុម​ដ៏​ល្អ និង​គ្រោះ​​ថ្នាក់​បំផុត។ ពួកគេ​ជា​ក្រុម​ជោគជ័យ​បំផុត​នៅ​អឺរ៉ុប​ បើ​គិត​លើ​គ្រាប់​បាល់​រដូវ​កាល​នេះ។ ពួកគេ​មាន​កីឡាករ​គុណភាព​ច្រើន ដូច្នេះ​មិន​​ចាំ​បាច់​មាន​ឱកាស​ច្រើន​នោះ​ទេ”។

Radamel Falcao ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ Monaco
ខ្សែ​ប្រយុទ្ធ Valere Germain របស់​ក្រុម​ Monaco

ម្ចាស់​ផ្ទះ​ Man City ​នឹង​អវត្តមាន​កីឡាករ​សំខាន់​ៗ​៣​នាក់​យប់​​នេះ​​គឺ ​ប្រធាន​ក្រុម​ Vincent Kompany, ខ្សែ​បម្រើ​ Ilkay Gundogan ​និង​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Gabriel Jesus ​ដោយសារ​មាន​បញ្ហា​របួស៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម