កុំភ្លេចណា​! អ្នក​​មាន​សំបុត្រ​នៅ​ភ្នំពេញ ទស្សនា​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ"​ល្ងាច​នេះ​​

  • 2017-02-21 09:13:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំបុត្រ​៤ពាន់​​ ត្រូវ​បាន​ចែក​ជូន​បណ្ដា​គ្រប់​ស្ថាប័ន​មាន​មន្ត្រី​រាជការ​ សិស្សានុសិស្ស​ ជន​រងគ្រោះ​កាល​សម័យ​ខ្មែរ​ក្រហម​ ក៏​ដូចជា​ប្រជាពលរដ្ឋ​មួយ​ចំនួន ឲ្យ​ចូល​ទស្សនា​នៅ​ស្តាត​អូឡាំពិក​ល្ងាច​នេះ​ មិន​មាន​អ្នក​ផ្សេង​ដែល​មិន​មាន​សំបុត្រ​អាច​ចូល​ទស្សនា​បាន​​ឡើយ។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​លោក ជៀប សុវិជ្ជា នាយក​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ និង​ទទួល​ថត​ភាពយន្ត។ 

ពេល​នេះ​ក្រុម​ការងារ​លោក​ដែល​ជា​អ្នក​សម្របសម្រួល​ក៏​ដូចជា​រៀបចំ​កម្មវិធី​នេះ បាន​ធ្វើ​ការ​សែន​ព្រេន​ ត្រៀម​រួចរាល់​អស់​ហើយ​ សម្រាប់​ការ​ចាក់​បញ្ចាំង​ជា​លើកទី២​នៅ​ភ្នំពេញ​ បន្ទាប់​ពី​ខេត្ត​សៀមរាប។ កម្មវិធី​ការ​ចាក់​បញ្ចាំង​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​" ​នៅ​ស្តាត​អូឡាំពិក​ នឹង​ចាប់​ផ្តើម​បើក​ទទួល​មនុស្ស​ចូលរួម​ចាប់​ពី​ម៉ោង​៥ល្ងាចតទៅ ក្នុង​នោះ​រឿង​នឹង​​​​ធ្វើ​ការ​ចាក់​ផ្សាយ ម៉ោង ៦.៣០​នាទី។​

កាល​ពី​ថ្ងៃ​ ១៨ កុម្ភៈ​ បាន​សម្ពោធ​ចាក់​បញ្ចាំង​លើក​ដំបូង​រួម​មក​ហើយ​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​សៀម​រាប ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ព្រះវររាជមាតាជាតិ​ខ្មែរ។​​

យ៉ាង​ណា​មិញ​សម្រាប់​បេសកកម្ម​បន្ទាប់​គឺ​នៅ​ខេត្ត​បាត់​ដំបង​ ដែល​អ្នក​មាន​សំបុត្រ​អញ្ជើញ​ចំនួន​១ពាន់​នាក់​ តែ​បើក​ទទួល​អ្នក​ចូលរួម​ថែម​ ៣ពាន់​នាក់​ទៀត៕

​​​

អត្ថបទ ថា ម៉ាលីដា

អត្ថបទពេញនិយម