បាក់​ស្ពាន​​អាកាស​នៅ​ថៃ​សង្កត់​រថយន្ត និង​របួស​មួយ​ចំនួន

  • 2017-02-21 09:17:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​អាកាស​ថ្មើរ​ជើង​​កាត់​​ផ្លូវ​ Asian Highway ប្រទេស​ថៃ បាន​​បាក់​រលំ​​ បន្ទាប់​ពី​ប៉ះ​​ជាមួយ​រថយន្ត​ដឹក​ទំនិញ​​ប្រភេទ​កង់​​២២ ​ដែល​ព្យាយាម​​ឆ្លង​កាត់​ក្រោម​ស្ពាន​​នៅ​ថ្ងៃ​អង្គារ​នេះ​ បណ្ដាល​ឲ្យ​របួស​មនុស្ស៤នាក់​របួស និង​ខូច​ខាត​រថយន្ត​៣​គ្រឿង​ផ្សេង​ទៀត។

គ្រោះ​ថ្នាក់​បាក់​ស្ពាន​បាន​កើត​ឡើង​នា​វេលា​ម៉ោង​​១១​ព្រឹក​ថ្ងៃ​ទី​២១កុម្ភៈ នៅ​ក្បែរ​​បង្គោល​គីឡូម៉ែត្រ​លេខ​​៥០+៦០០​ ខេត្ត​​អាងថង។ ​ហេតុការណ៍​នេះ​បាន​រាំង​ស្ទះ​​ផ្លូវ​ហាយវេ​​មួយ​ចំហៀង​ និង​ធ្វើ​ឲ្យ​ចរាចរណ៍​ត្រូវ​ផ្អាក​ច្រើន​​ម៉ោង។

​អាជ្ញាធរ​ខេត្ត​​អាងថង​និយាយ​ថា ​​គេ​បាន​ចំណាយ​ពេល​​១ ទៅ២ម៉ោង​ដើម្បី​ឲ្យ​​រថយន្ត​ស្ទូច​​ចូល​ទៅ​ដល់​កន្លែង​កើត​ហេតុ និង​ចំណាយ​ពីរ​បី​ម៉ោង​​ទៀត​ដើម្បី​លើក​ស្ពាន​ពាក់​ចេញ​ពី​ផ្លូវ៕

ប្រភព៖ Thai PBS   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម