ក្រុម​ផលិតរឿង Angelina Jolie បង្ហើប​ថ្ងៃ​ចាក់​បញ្ចាំង​នៅ​ខេត្ត​បាត់​ដំបង​

  • 2017-02-21 23:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ "មុន​ដំបូង​ខ្មែរ​ក្រហម​​សម្លាប់​លោក​ប៉ា​របស់​ខ្ញុំ​" របស់​អ្នកស្រី Angelina Jolie បាន​កំណត់​ថ្ងៃ​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ខេត្ត​បាត់​ដំបង​ នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០១៧ នេះ​។ នេះ​បើ​តាម​លោក ជៀប សុវិជ្ជា នាយក​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ និង​ទទួល​ថត​ភាពយន្ត ប្រាប់​ Sabay។

លោក​មាន​ប្រសាសន៍​ថា រឿង​ "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​លោក​ប៉ា​របស់​ខ្ញុំ​" នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​វាល​បែក​ចាន​ខេត្ត​បាត់​ដំបង​នៅ​ថ្ងៃ​ទី​២៣​ ខែ កុម្ភៈ​ឆ្នាំ​ ២០១៧​នេះ​ហើយ​។ ក្នុង​នោះ​ដែរ​មាន​សំបុត្រ​ ១០០០​ ត្រូវ​បា​ន​អញ្ជើញ​​រួច​រាល់​ហើយ​"។

យ៉ាង​ណា​ក៏​ដោយ​ខុស​ពី​ការ​បញ្ចាំង​នៅ​ភ្នំពេញ និង​សៀមរាប ការ​បញ្ចាំង​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" បើក​ទូលាយ​ជាង​បន្តិច។ នាយក​មជ្ឈមណ្ឌល​ដដែល​បញ្ជាក់​ថា ក្រុម​ការងារ​ក៏​បាន​ត្រៀម​កន្លែង​ខ្លះ​ដែរ។ បន្ថែម​ពី​លើ​នេះ​ទៀត ករណីអ្នក​ទស្សនា​លើស​ចំនួន​សំបុត្រ ក៏​​អាច​ក្រាល​កន្ទេល​អង្គុយ​ទស្សនា​បាន​ដែរ។

រី​ឯ​កា​រចាក់​បញ្ចាំង​លក់​សំបុត្រ​នៅ​តាម​រោង​កុន​​ទាំង​នៅ​រាជ​ធានី​ភ្នំពេញ​ និង​នៅ​តាម​ខេត្ត​ចាប់​ផ្តើម​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧​ ខាង​មុខ​នេះ​​។ គួ​របញ្ជាក់​ថា​ រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​​ប៉ា​របស់​ខ្ញុំ​" នេះ​បាន​ចាក់​បញ្ចាំង​នៅ​ខេត្ត​សៀមរាប​​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ កុម្ភៈ ឆ្នាំ​ ២០១៧​ មុន​ពេល​មក​បញ្ចាំង​នៅ​រាជ​ធានី​ភ្នំពេញ​យប់​មិញ​នេះ​៕​​​

អត្ថបទ៖ ឆុង ស៊ីណាន