Man City វាយ​បក​យក​ឈ្នះ Monaco ៥-៣ យ៉ាងអស្ចារ្យនៅ Champions League

  • 2017-02-22 01:09:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​វាយ​បក​យក​ឈ្នះ​ Monaco របស់​បារាំង ៥-៣ ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ Champions League ជើង​ទី​១​កាល​ពី​យប់​មិញ​ បន្ទាប់​ពី​ត្រូវ​គូ​ប្រជែង​នាំ​មុខ​​រហូត​២ដង​។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Etihad ម្ចាស់​ផ្ទះ​នាំ​មុខ​១គ្រាប់​មុន​ដោយ Sterling នៅ​នាទី​២៦​ ក្រោយ​ការ​បញ្ជូន​បាល់​ឲ្យ​​ពី​សំណាក់​មិត្ត​រួម​ក្រុម Leroy Sané។ យ៉ាង​ណា​ក៏​ដោយ​នៅ​នាទី ៣២​ Falcao តែត​ឲ្យ​ Monaco ​បាន​ស្មើ​​វិញ​ មុន​ពេល​ដែល Mbappe ស៊ុត​បាន​១​គ្រាប់​ទៀត​នៅ​ចុង​ម៉ោង​តង់​ទី​មួយ​។

ចូល​ដល់​តង់​ទី​ពីរ​ Sterling បាន​បញ្ជូន​បាល់​ឲ្យ Agüero ស៊ុត​តាម​ស្មើ​ ២-២ ត្រឹម​នាទី៥៨ តែ​ Man City ត្រូវ​ភ្លាត់​ឲ្យ​ Monaco នាំ​មុខ​សារ​ជា​ថ្មី​នៅ​នាទី​៦១​ ក្រោយ​ពេល​ Falcao ចុច​រំលង​អ្នក​ចាំ​ទី Caballero បញ្ចូល​ទី​យ៉ាង​ល្អ។

Monaco ​មិន​ទាន់​មាន​សុវត្ថិភាព​នៅ​ឡើយ​ទេ​ពោល​ក្រោយ​នាំ​មុខ​បាន​តែ​ប៉ុន្មាន​នាទី Silva បាន​លើក​ជ្រុង​ឲ្យ Agüero កាប់​មួយ​ជើង​បញ្ចូល​ទី​តាម​ស្មើ​សារ​ជាថ្មី​នៅ​នាទី ៧១ ហើយ​ ខ្សែ​ការពារ John Stones និង​ ខ្សែ​បម្រើ Leroy Sané ស៊ុត​ម្នាក់​មួយ​គ្រាប់​បន្ថែម​ឲ្យ​ក្រុម​លោក Pep Guardiola យក​ជម្នះ​នៅ​ជើង​ទី១​ក្នុង​លទ្ធផល ៥-៣។ លទ្ធផល​មួយ​គូទៀត៖ Atletico Madrid បានយកឈ្នះម្ចាស់ផ្ទះ Bayer Leverkusen ៤-២៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន