ដូណាល់ ត្រាំ កាន់​ជំនួញ​ពេញ​ដៃ តែ​ទ្រព្យសម្បត្តិ មិន​បាន​មួយ​ភាគ វ៉្លាឌិមៀ ពូទីន

  • 2017-02-22 01:13:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌិមៀ ពូទីន និង ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បច្ចុប្បន្ន​នេះ​កំពុង​កាន់​កាប់​ទ្រព្យសម្បត្តិ និង​អចលនទ្រព្យ​ជាច្រើន នៅ​ទូទាំង​ពិភពលោក។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ
ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌិមៀ ពូទីន

ស្រប​ពេល​ដែល លោក ពូទីន បង្កើន​ទ្រព្យសម្បត្តិ​តាម​រយៈ​ការ​វិនិយោគ​ក្នុង​វិស័យ​ប្រេង និង​ហ្គាស​ធម្មជាតិ លោក ត្រាំ បាន​និយាយ​ថា លោក​បាន​រក​ស៊ី​តាម​បែប​បុរាណ និង​តាម​រយៈ​ការ​វិនិយោគ​អចលនទ្រព្យ។ ផ្ទុយទៅវិញ វា​មាន​ភាព​ខុស​គ្នា​យ៉ាង​ធំធេង​មួយ រវាង​ទ្រព្យសម្បត្តិ​របស់​មេដឹកនាំ​ពិភពលោក ទាំង​២​រូប​នេះ។

ទ្រព្យសម្បត្តិ​របស់​លោក ពូទីន នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​រហូត​ដល់​ទៅ ២០០​ប៊ីលាន​ដុល្លារ ខណៈ លោក ត្រាំ ដែល​កាន់​កាប់​មុខ​ជំនួញ​ពេញ​ដៃ មាន​ទ្រព្យសម្បត្តិ​តែ​ជាង ៣​ប៊ីលាន​ដុល្លារ​ប៉ុណ្ណោះ ដែល​នេះ​គឺ​ជា​គម្លាត​យ៉ាង​ឆ្ងាយ​មួយ។

កាល​ពី​ឆ្នាំ​២០១៦ ទស្សនាវដ្ដី Forbes បាន​ប៉ាន់ប្រមាណ​ថា លោក ត្រាំ មាន​ទ្រព្យសម្បត្តិ ចំនួន​៣,៧​ប៊ីលាន​ដុល្លារ ខណៈ​គេហទំព័រ Bloomberg ថា​លោក​មាន​ត្រឹម ២,៩​ប៊ីលាន​ដុល្លារ​ប៉ុណ្ណោះ។ ជាមួយ​គ្នា​នេះ​ដែរ បើ​យោង​តាម​ទស្សនាវដ្ដី Forbes (ឆ្នាំ​២០១៦) បាន​បង្ហាញ​ឲ្យ​ឃើញ​ជា​ផ្លូវ​ការ​ថា បុគ្គល​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក គឺ ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates ជាមួយ​នឹង​ទ្រព្យសម្បត្តិ ចំនួន​៧៥​ប៊ីលាន​ដុល្លារ ដែល​នៅ​តិច​ជាង លោក ពូទីន ១២៥​ប៊ីលាន​ដុល្លារ​ទៀត បើ​ប្រៀបធៀប​ទ្រព្យសម្បត្តិ លោក Bill ក្នុង​ឆ្នាំ​២០១៦ និង លោក ពូទីន ក្នុង​ឆ្នាំ​២០១៧​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី